VOV WorldVOV World
ស៊ូដង់ខាងត្បូងលុបបំបាត់ចោល​បណ្ដាការចរចារផ្ទាល់តាមផែនការជាមួយស៊ូដង់
22/07/2012 09:09
នាថ្ងៃទី ២១ កក្កដា ស៊ូដង់ខាងត្បូងបានប្រកាសថា៖ លុបបំបាត់ចោល​បណ្ដាការចរចារ ផ្ទាល់ តាមផែនការជាមួយស៊ូដង់ បន្ទាប់ពីពេល ​ចោទប្រកាន់ Khactum អនុវត្តការវាយ ប្រហារតាមជើងអាកាស​ ថ្មី១ ទៅលើ​ដែនដីស៊ូដង់ខាងត្បូង។ អ្នកនាំពាក្យ នៃក្រុម ចរចារ ស៊ូដង់ខាងត្បូង Atif Kiir បានអោយដឹងថា៖ នាបច្ចុប្បន្ន មានរបៀបចរចារ តែមួយគត់ គឺ តាមរយះ ​គណះកម្មាធិការសម្រុះសម្រួលរបស់ សហភាព​អាហ្វ្រិក ។
ស៊ូដង់ខាងត្បូងលុបបំបាត់ចោល​បណ្ដាការចរចារផ្ទាល់តាមផែនការជាមួយស៊ូដង់
ស៊ូដង់ខាងត្បូងលុបបំបាត់ចោល​បណ្ដាការចរចារផ្ទាល់តាមផែនការជាមួយស៊ូដង់ (http://thanhtravietnam.vn) នាថ្ងៃទី ២១ កក្កដា ស៊ូដង់ខាងត្បូងបានប្រកាសថា៖ លុបបំបាត់ចោល​បណ្ដាការចរចារ ផ្ទាល់  តាមផែនការជាមួយស៊ូដង់ បន្ទាប់ពីពេល ​ចោទប្រកាន់ Khactum អនុវត្តការ វាយ ប្រហារតាមជើងអាកាស​ ថ្មី១ ទៅលើ​ដែនដីស៊ូដង់ខាងត្បូង។ អ្នកនាំពាក្យ  នៃក្រុម ចរចារ  ស៊ូដង់ខាងត្បូង Atif Kiir បានអោយដឹងថា៖ នាបច្ចុប្បន្ន  មានរបៀបចរចារ តែមួយគត់ គឺ តាមរយះ ​គណះកម្មាធិការសម្រុះសម្រួលរបស់ សហភាព​អាហ្វ្រិក ។  ប​ណ្ដា​ការចរចារ​រវាងស៊ូដង់ និងស៊ូដង់ខាងត្បូង ត្រូវបានផ្អាក់ ដោយសារការពើប ប្រយុទ្ធគ្នា នៅតំបន់ព្រំដែនយ៉ាងខ្លាំងក្លា។ ប្រការនេះបានធ្វើអោយ អង្គការសហប្រជា ជាតិ  ត្រូវចេញសេចក្ដីសម្រេចចិត្ត ស្នើភាគីទាំងពីរ ត្រូវឈប់បាញ់ និង ចាប់ផ្តើម បណ្ដា ការចរចារឡើងវិញ នៅ​Etiopi ដោយសហភាពអាហ្វ្រីកធ្វើជាអធិបតីភាព។ ​សេចក្ដីសម្រេច ចិត្តនេះ បានកំណត់ រយះពេលចុងក្រោយ គឺថ្ងៃទី ២ សីហា ស៊ូដង់ និងស៊ូដង់ខាងត្បូង ត្រូវការដោះស្រាយបណ្ដាការប្រជែងដណ្ដើមអំពីការកំណត់ព្រំដែន ក៏ដូចជាផលប្រយោជន៍ អំពីប្រេងរ៉ែ និងបណ្ដាបញ្ហាផ្សេងៗទៀត ប្រសិនបើមិនដូច្នេះ នឹងត្រូវប្រឈមមុខនឹងបណ្ដា វិធានការដាក់ទណ្ឌកម្ម។ វង់ចរចារថ្មី តាមគំរោងនឹងបើកនាថ្ងៃទី ២២ កក្កដា នៅរដ្ឋធានី  Adi Abeba ​របស់ Etiopi ដែរ៕