ស្វីសបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន
21/04/2015 06:40
(VOVworld)-រដ្ឋលេខាធិការទទួលបន្ទុកសេដ្ឋកិច្ចរបស់ ស្វីសលោកស្រី Marie – Gabrielle Ineichen-Fleisch នាថ្ងៃទី២០មេសា

រូបថតៈ អ៊ូនធ្វើណែត (VOVworld)-រដ្ឋលេខាធិការទទួលបន្ទុកសេដ្ឋកិច្ចរបស់ស្វីសលោកស្រី Marie – Gabrielle Ineichen-Fleisch នាថ្ងៃទី២០មេសា បានមានដំណើរទស្សនកិច្ចជាផ្លូវ ការនៅទីស្នាក់ការលេខាធិការដ្ឋាននៃសមាគមបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង មានជំនួបជាមួយអគ្គលេខាធិការរងរបស់អាស៊ាន បណ្ឌិត Lim Hong Hin។ នៅក្នុងជំនួបនេះ លោក Lim Hong Hin បានវាយតម្លៃខ្ពស់ចំពោះការ យកចិត្តទុកដាក់ របស់ស្វីស ដែលមានបំណងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ចជាមួយ អាស៊ាន។ នៅទីនេះ លោកស្រីរដ្ឋលេខាធិការស្វីសបានវាយតម្លៃខ្ពស់ ចំពោះរាល់ការខំប្រឹង ប្រែងក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងអះ អាងជាថ្មីម្តងទៀត នូវការយកចិត្តទុកដាក់របស់ស្វីស សំដៅបង្កើនថែមទៀត ទំនាក់ទំនងជាមួយបណ្តា ប្រទេសជាសមាជិកអាស៊ានជាពិសេសក្នុងកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច៕
Related




