ថៃចាប់ផ្តើមជំនុំជំរះរឿងហេតុហ៊ុំព័ទ្ធព្រលានយន្តហោះដោយភាគីអាវលឿងនាឆ្នាំ ២០០៨
02/02/2016 09:13
(VOVworld) – នាថ្ងៃទី ១ កុម្ភៈ តុលាការព្រហ្មទ័ណ្ឌថៃ បានចាប់ផ្តើមពិនិត្យមើល រាល់ភ័ស្តុតាងនិងករណីទាក់ ទិនដល់ការហ៊ុំព័ទ្ធប្រឆាំងរដ្ឋាភិបាលរបស់ភាគីអាវលឿង នៅព្រលានយន្តហោះ Don Muang និងព្រលានយន្តហោះ Suvarnabuhmi នាឆ្នាំ ២០០៨។

ថៃចាប់ផ្តើមជំនុំជំរះរឿងហេតុហ៊ុំព័ទ្ធព្រលានយន្តហោះដោយភាគីអាវលឿងនាឆ្នាំ ២០០៨ (Image: VNA) (VOVworld) – នាថ្ងៃទី ១ កុម្ភៈ តុលាការព្រហ្មទ័ណ្ឌថៃបានចាប់ផ្តើមពិនិត្យមើល រាល់ភ័ស្តុតាងនិងករណីទាក់ទិនដល់ការហ៊ុំព័ទ្ធប្រឆាំងរដ្ឋាភិបាលរបស់ភាគី អាវលឿងនៅព្រលានយន្តហោះ Don Muang និងព្រលានយន្តហោះ Suvarnabuhmi នាឆ្នាំ ២០០៨។ ក្នុងបណ្តាអ្នកជាប់ទោសមាន Sondhi Lumthongkul និង Chamlong Srimuang ថ្នាក់ដឹកនាំរបស់សម្ព័ន្ធភាពប្រជាជនដើម្បីប្រជាធិបតេយ្យ (PAD) ដែលត្រូវបានរំសាយនាបច្ចុប្បន្ន។ មុខសញ្ញាទាំងនេះត្រូវបានជាប់ទោស ពីបទភេរកម្ម ប្រមូលផ្តុំខុសច្បាប់និងបំផ្លិចបំផ្លាញសន្តិភាពសណ្តាប់ធ្នាប់របស់ ប្រទេសជាតិ។ នាថ្ងៃទី ២០ តុលា ខាងមុខនេះ តុលាការព្រហ្មទ័ណ្ឌថៃនឹងរៀបចំ ការយកចម្លើយរបស់អ្នកសាក្សី៕
Related




