VOV WorldVOV World
ថៃស្នើឲ្យតុលាការដ្ឋធម្មនុញ្ញចេញសាលក្រមអំពីការផ្អាកការបោះឆ្នោតសកល
22/01/2014 08:19
(VOVworld) – នាថ្ងៃទី ២២ មករា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតថៃបានស្នើឲ្យតុលាការដ្ឋធម្មនុញ្ញនៃ ប្រទេសនេះចេញសាលក្រមចុងក្រោយអំពីការផ្អាកការ បោះឆ្នោតសកលនាពេលខាងមុខនេះ។
ថៃស្នើឲ្យតុលាការដ្ឋធម្មនុញ្ញចេញសាលក្រមអំពីការផ្អាកការបោះឆ្នោតសកល
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃបានស្នើឲ្យតុលាការដ្ឋធម្មនុញ្ញនៃប្រទេសនេះចេញ សាលក្រមចុងក្រោយអំពីការផ្អាកការបោះឆ្នោតសកលនាពេលខាងមុខនេះ។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២២ មករា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃបានស្នើ ឲ្យតុលាការដ្ឋធម្មនុញ្ញនៃប្រទេសនេះចេញសាលក្រមចុងក្រោយអំពីការផ្អាកការបោះ ឆ្នោតសកលនាពេលខាងមុខនេះ។ ថ្លែងមតិក្នុងសន្និសីទ កាសែតមួយ ថ្ងៃទី ២១ មករា​ នៅខេត្ត Pathumwan អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ លោក​ Puchong Nutrawong បានឲ្យដឹងថា​៖ នាបច្ចុប្បន្នមានមណ្ឌលបោះឆ្នោតចំនួន ២៨ មិនអាចរៀបចំការបោះឆ្នោតទេ។ ដោយហេតុនេះ បរិមាណសមាជិកសភានឹងមិន គ្រប់គ្រាន់សំរាប់កិច្ចប្រជុំលើកដំបូងនៅរដ្ឋសភា។ ក្រៅពីនោះ តាមច្បាប់បោះឆ្នោត របស់ថៃកំណត់ថា៖ ទីកន្លែងបោះឆ្នោតត្រូវមានអ្នកសង្កេតការយ៉ាងតិចបំផុតចំនួន ៩ នាក់។ ក្នុងករណី ចំណុចនេះមិនឆ្លើយតបបានតុលាកាអាចលុបចោលការបោះឆ្នោត។ លោក Puchong Nutrawong ក៏បានឲ្យដឹងថែមទៀតថា៖ ទោះបីជាមានសំណើអំពីការផ្អាក ការបោះឆ្នោតក្តី ប៉ុន្តែ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃនៅបន្តពន្លឿន សកម្មភាពត្រៀមរៀបចំឲ្យការបោះឆ្នោតក្នុងរយៈពេលរងចាំសាលក្រមរបស់តុលកា។ កាយវិការនេះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបាន លេចឡើងបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសនេះសម្រេចអនុវត្តច្បាប់ស្ថានភាពប្រកាសអាសន្ននៅរាជធានីបាងកក៕

More