ថ្នាក់ដឹកនាំ Kim Jong-Un ត្រូវបានជ្រើសតាំងធ្វើជាបេក្ខជនចូលរួមការបោះឆ្នោតរដ្ឋសភានៃស.ប.ប.ក.
05/02/2014 08:16
(VOVworld) – ថ្នាក់ដឹកនាំនៃប្រទេសនេះ លោក Kim Jong-Un ត្រូវបានជ្រើសតាំងធ្វើជាបេក្ខជនដើម្បីចូលរួមការបោះ ឆ្នោតគណៈប្រធាននៃមហាសន្និបាតប្រជាជនកំពូលនៃ ស.ប.ប.ក. (រដ្ឋសភា-SPA) ដែលនឹងប្រព្រឹត្តទៅនាខែមិនា ខាងមុខ។
ថ្នាក់ដឹកនាំនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Jong-Un (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៤ កុម្ភៈ ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (KCNA) បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំនៃប្រទេស នេះ លោក Kim Jong-Un ត្រូវបានជ្រើសតាំងធ្វើជាបេក្ខជនដើម្បីចូលរួមការបោះ ឆ្នោតគណៈប្រធាននៃមហាសន្និបាតប្រជាជនកំពូលនៃ ស.ប.ប.ក. (រដ្ឋសភា-SPA) ដែលនឹងប្រព្រឹត្តទៅនាខែមិនាខាងមុខ។ តាម KCNA ថ្នាក់ដឹកនាំ Kim Jong-Un គឺ ជាបេក្ខជន របស់មណ្ឌលបោះឆ្នោតភូមិ Peaktu (មណ្ឌលទី ១១១)។ មុននោះ នា ខែមករា SPA បានប្រកាសថា៖ ការបោះឆ្នោតរដ្ឋសភានីតិកាលទី ១៣ នឹង ត្រូវបាន រៀបចំឡើង នាថ្ងៃទី ៩ មិនា ខាងមុខនេះ៕
Related




