(VOVworld) - នារសៀលថ្ងៃទី២៣ មិនា ក្រុមថ្នាក់ដឹកនាំទីក្រុងហូជីមិញ ភាគខាង
ត្បូងវៀតណាម ដឹកនាំដោយលោក Le Thanh Hai លេខាគណៈកម្មាធិការបក្សទីក្រុង បានទៅគោរពវិញ្ញាណក្ខ័ន្ទអតីតនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Kuan Yew នៅអគ្គ
ស្ថានកុងស៊ុលសឹង្ហបុរីប្រចាំនៅទីក្រុងនេះ។សរសេរក្នុង សៀវភៅកាន់ទុក្ខ លោក
Le Thanh Hai បានសង្កត់ធ្ងន់ថា សកលលោកបាត់បង់ ថ្នាក់ដឹកនាំដ៏ឆ្នើម១រូប រឿង
ព្រេង១ដ៏លេចធ្លោរបស់ទ្វីបអាស៊ី។ប្រទេសសឹង្ហបុរី បាត់បង់ថ្នាក់ដឹកនាំទេពកោ
សល្យនិងមានទស្សន វិស័យដ៏មហិមារ១រូប។បក្សភាគ រដ្ឋអំណាចនិងប្រជាជន
ទីក្រុងហូជីមិញបាត់បង់ មិត្ត១នាក់ដ៏ស្និទ្ធស្នាល ជាមនុស្សដែលយល់យ៉ាងជ្រាល
ជ្រៅនិងយកចិត្តទុកដាក់ ពិសេសដល់វៀតណាមនិយាយរួមនិងទីក្រុងហូជីមិញ
និយាយដោយឡែក។
លោក Le Thanh Hai សរសេរក្នុងសៀវភៅកាន់ទុក្ខអតីតនាយករដ្ឋមន្រ្តីលោក Lee Kuan Yew (រូបថត៖TTXVN)

ក្នុងថ្ងៃដដែល ក្រុមថ្នាក់ដឹកនាំផ្សេងៗទៀតនៃបណ្ដាមន្ទីគណៈកម្មាធិការ ស្ថាប័ន
នៅទីក្រុងហូជីមិញ ក៏ដូចជាក្រុមហ៊ុន ប្រជាពលរដ្ឋសឹង្ហបុរីនានាដែល កំពុងរស់
នៅនិងធ្វើការងារនៅទីក្រុង ក៏បានគោរពវិញ្ញាណក្ខ័ន្ទលោក Lee Kuan Yew
ផងដែរ៕