ប្រធានតុលាការប្រជាជនកំពូលវៀតណាម លោក Nguyen Hoa Binh (នៅកណ្ដាល) និងប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Tuan Anh ជូនពរបុណ្យតេតចំពោះបក្សភាគនិងប្រជាជនខេត្ត Quang Ngai។ (រូបថត៖ VOV) |
នាថ្ងៃដដែល ក្រុមការងារនៃគណៈកម្មាធិការកិច្ចការផ្ទៃក្នុងដឹកនាំដោយលោក Phan Dinh Trac ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹម បានចុះសួរសុខទុក្ខ ប្រគល់អំណោយនិងជូនពរបុណ្យ តេតនៅប៉ូស្តិ៍ការពារព្រំដែននៅច្រកទ្វារព្រំដែន A Dot បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Thua Thien-Hue និងស្រុក A Luoi ខេត្ត Thua Thien-Hue។ លោក Phan Dinh Trac បានប្រគល់អំណោយចំនួន៤០០កញ្ចប់ ក្នុងតម្លៃជាងមួយលានដុងក្នុងមួយកញ្ចប់ជូនដល់គ្រួសារគោលនយោបាយ គ្រួសារ មានស្ថានភាពលំបាកនានាក្នុងតំបន់៕







