ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចូលរួមកម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ "ដៃទាំងទ្វេកសាងទឹកដីជាតិ"
29/01/2026 08:33
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៨៥ ទិវាដែលលោកប្រធានហូជីមិញបានវិលត្រឡប់មកប្រទេសវៀតណាមវិញ ដើម្បីដឹកនាំបដិវត្តន៍ដោយផ្ទាល់ (ថ្ងៃទី ២៨ ខែមករា ឆ្នាំ ១៩៤១ – ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦) នាយប់ថ្ងៃទី ២៨ ខែមករា គណៈកម្មាធិការប្រជាជនខេត្តកាវបាំង ទីក្រុងហាណូយ ខេត្ត ង៉េអាន ទីក្រុងហូជីមិញ និងទូរទស្សន៍ វៀតណាមបានសម្របសម្រួលគ្នារៀបចំកម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ដោយមានចំណងជើងថា "ដៃទាំងទ្វេកសាងទឹកដីជាតិ" នៅទីតាំងប្រវត្តិសាស្ត្រចំនួនបួនគឺ កាវបាំង – ហាណូយ – ង៉េអាន – ទីក្រុងហូជីមិញ។

លោកអគ្គលេខាបក្ស តូ ឡឹម ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋ រំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅក្នុងកម្មវិធី "ដៃទាំងទ្វេកសាងទឹកដីជាតិ"។ (រូបថត៖ TTXVN) លោកអគ្គលេខាបក្ស តូ ឡឹម បានចូលរួមកម្មវិធីនៅតំបន់កេរ្តិ៍ដំណែលជាតិពិសេស Pac Bo ឃុំ Truong Ha ខេត្តកាវបាំង។ លោកប្រធានរដ្ឋ លឿង គឿង បានចូលរួមកម្មវិធីនៅទីក្រុងហូជីមិញ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចូលរួមនៅទីក្រុងហាណូយ។ លោកប្រធានរដ្ឋ លឿង គឿង បានចូលរួមកម្មវិធីនៅទីក្រុងហូជីមិញ។ (រូបថត៖ TTXVN) កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់នេះ បានអះអាងពីអត្ថន័យជាប្រវត្តិសាស្ត្រ និងតម្លៃសហសម័យនៃព្រឹត្តិការណ៍ដែលលោកប្រធានហូជីមិញបានវិលត្រឡប់មកកាន់ប្រទេសវៀតណាមវិញក្នុងឆ្នាំ ១៩៤១ ដើម្បីដឹកនាំបដិវត្តន៍វៀតណាមដោយផ្ទាល់ ក្រោយរយៈពេល ៣០ ឆ្នាំស្វែងរកមាគ៌ាសង្គ្រោះជាតិនៅឯបរទេស។ កម្មវិធីសិល្បៈនៅទីក្រុងហូជីមិញ។ (រូបថត៖ TTXVN) អញ្ជើញថ្លែងនៅកម្មវិធីពីខេត្តកាវបាំង ដែលជាទឹកដីបដិវត្តន៍និងជាខែលនៃមាតុភូមិ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា តម្លៃដ៏ធំធេងបំផុតនៃការវិលត្រឡប់មកប្រទេសវិញរបស់លោកប្រធានហូជីមិញ កាលពី ៨៥ ឆ្នាំមុន មិនត្រឹមតែស្ថិតនៅក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងស្ថិតនៅក្នុងមេរៀនដែលនៅតែរក្សាបាននូវអត្ថន័យសហសម័យរហូតមកដល់សព្វថ្ងៃនេះទៀតផង។ នោះគឺជាមេរៀនអំពីភាពខ្លួនទីពឹងខ្លួន ដែលជាលក្ខខណ្ឌចម្បងបង្អស់សម្រាប់ការរក្សាឯករាជ្យជាតិយ៉ាងរឹងមាំ។ នោះក៏ជាមេរៀនអំពីការពឹងផ្អែកលើប្រជាជន ដោយគួបផ្សំកម្លាំងប្រជាជាតិជាមួយនឹងកម្លាំងនៃសម័យកាល ដោយរក្សាបាននូវឯករាជ្យប៉ុន្តែមិននៅឯកោ ការធ្វើសមាហរណកម្មដោយមិនរលាយ។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖ លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅកម្មវិធី ពីខេត្តកាវបាំង។ (រូបថត៖ TTXVN) “ការថែទាំសម្រាប់ស្រុកកំណើតនៃបដិវត្តន៍ សម្រាប់បងប្អូនជនជាតិភាគតិច និងសម្រាប់តំបន់ព្រំដែនមិនត្រឹមតែជាគោលនយោបាយសង្គមប៉ុណ្ណោះទេ ថែមទាំងក៏ជាការវិនិយោគលើមូលដ្ឋានគ្រឹះនៃសន្តិសុខនិងអនាគតរយៈពេលវែងរបស់ប្រទេសជាតិទៀតផង។ ពី Pac Bo ជាកន្លែងដែលលោកប្រធានហូជីមិញបានត្រឡប់មកប្រទេសវិញ ហើយបានដាក់ការជឿទុកចិត្តទាំងស្រុងលើប្រជាជន យើងកាន់តែជ្រួតជ្រាបនូវសច្ចភាពមួយដ៏សាមញ្ញ ប៉ុន្តែជ្រាលជ្រៅ នោះគឺ៖ នៅពេលដែលទឹកចិត្តប្រជាជនរឹងមាំ ប្រទេសជាតិក៏រឹងមាំ; នៅពេលដែលប្រជាជនជឿជាក់ ទោះជាការងារលំបាកយ៉ាងណាក៏ដោយ ក៏អាចធ្វើបានដែរ”៕
TAG
VOV/VOVworld/រំលឹកខួប/លោកប្រធានហូជីមិញ/វិលត្រឡប់/ បដិវត្តន៍/វៀតណាម
Related





