ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមជូនអំណោយបុណ្យតេតសំរាប់គ្រួសារក្រីក្រ
12/02/2015 10:56
(VOVworld) - នាថ្ងៃទី១២ កុម្ភៈ លោក Nguyen Thien Nhan សមាជិកការិ យាល័យនយោបាយ ប្រធាន គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានទៅសាកសួរសុខទុក្ខ ជូនអំណោយបុណ្យតេត សំរាប់គ្រួសារក្រីក្រនិងប្រគល់ អាហារូបករណ៍ជូនសិស្សានុសិស្ស
(VOVworld) - នាថ្ងៃទី១២ កុម្ភៈ លោក Nguyen Thien Nhan សមាជិកការិយាល័យ នយោបាយ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានទៅ សាកសួរសុខទុក្ខ ជូនអំណោយបុណ្យតេតសំរាប់គ្រួសារក្រីក្រនិងប្រគល់ អាហា រូបករណ៍ជូនសិស្សានុសិស្ស និសិត្សដែលឆ្លងកាត់ការលំបាករៀនសូត្រពូកែនៅ ខេត្ត Tra Vinh ភាគខាងត្បូងវៀតណាម។នាថ្ងៃដដែល លោក Nguyen Thien Nhan ក៏បានទៅសាកសួរសុខទុក្ខ ជូនអំណោយបុណ្យតេតសំរាប់សមាគមសាមគ្គី ព្រះសង្ឃស្នេហារជាតិនៅខេត្ត Tra Vinh ផងដែរ។ លោក Nguyen Thien Nhan ជូនអំណោយបុណ្យតេតសំរាប់គ្រួសារ ក្រីក្រនៅខេត្ត Tra Vinh (រូបថត៖VGP) ក៏ក្នុងថ្ងៃនេះដែរ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានទៅ សាកសួរសុខទុក្ខ ជូនពរបុណ្យតេតថ្នាក់ដឹកនាំបក្សភាគនិងប្រជាជនខេត្ត Ha Nam ភាគខាងជើងវៀតណាម។លោកស្រីបានក្រើនរំលឹកថ្នាក់ដឹកនាំតំបន់ អនុវត្តល្អនូវ ការងារគាំពារសង្គម យកចិត្តទុកដាក់ដល់មុខសញ្ញាគោល នយោបាយ ជនមាន គុណូបការៈ ជនក្រីក្រ ជាពិសេសគឺក្នុងឱកាសបុណ្យ តេតនេះ៕
Related




