ថ្នាក់ដឹកនាំប្រទេសជាច្រើនបានចូលរួមពិធីកាន់ទុក្ខលោក Lee Kuan Yew
27/03/2015 11:17
(VOVworld) - ថ្នាក់ដឹកនាំនៃប្រទេសនានាលើពិភពលោក នឹងមកដល់សឹង្ហបុរីនាថ្ងៃទី ២៩ មិនា ដើម្បីចូលរួមពិធីកាន់ ទុក្ខជាតិរបស់អតីតនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Kuan Yew។

ថ្នាក់ដឹកនាំប្រទេសជាច្រើនបានចូលរួមពិធីកាន់ទុក្ខលោក Lee Kuan Yew (Image: VNA) (VOVworld) - ថ្នាក់ដឹកនាំនៃប្រទេសនានាលើពិភពលោកនឹងមកដល់សឹង្ហបុរី នាថ្ងៃទី ២៩ មិនា ដើម្បីចូលរួមពិធីកាន់ទុក្ខជាតិរបស់អតីតនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Kuan Yew។ នាថ្ងៃទី ២៧ មិនា លើគេហទំព័រ Channelnewsasia បានឲ្យឹ ដងថា៖ ព្រះមហាក្សត្រម៉ាឡេស៊ី Abdul Halim ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo សមភាគីមីយ៉ាន់ម៉ា លោក Thein Sein នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe រួមជាមួយអ្នកប្រមុខរដ្ឋរដ្ឋាភិបាលផ្សេងៗទៀតនឹងចូលរួមពិធីនេះ។ នាថ្ងៃទី ២៦ មិនា ប្រធានាធិបតីអាមេរិក លោក Barack Obama ក៏បានឲ្យដឹង ថែមទៀតថា៖ គណៈប្រតិភូមួយដឹកនាំដោយអតីតប្រធានាធិបតីអាមេរិក លោក Bill Cliton និងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger នឹងចូល រួមពិធីកាន់ទុក្ខ លោក Lee Kuan Yew៕
Related





