VOV WorldVOV World
ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាមទទួលជួបជាមួយគណះ​ប្រតិភូយុទ្ធជនចំណានក្នុងទូទាំងប្រទេស
11/07/2012 10:27
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៥ ទិវា យុទ្ធជនពលី យុទ្ធជនពិការ (ថ្ងៃទី ២៧ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០១២) ​នាព្រឹក​ថ្ងៃ​ទី ​១១ កក្កដា នៅមជ្ឈ មណ្ឌលផ្សាយសំលេងជាតិ លេខ ៥៨ Quan Su ហាណូយ ថ្នាក់ដឹកនាំ វិទ្យុសម្លេង វៀត ណាម បានទទួលជួបជាមួយ គណះ​ប្រតិភូយុទ្ធជនចំណាន កងវរសេនាធំរដ្ឋធានី កម្មុងដូរ Quang Nam – Da Nang និង កម្មុងដូរ Sai Gon – Gia Dinh ក្នុងឱកាស ​គណះប្រតិភូ​ ទៅ​ទស្សនា​រដ្ឋធានីហាណូយ។
ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាមទទួលជួបជាមួយគណះ​ប្រតិភូយុទ្ធជនចំណានក្នុងទូទាំងប្រទេស
ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាមទទួលជួបជាមួយគណះ​ប្រតិភូយុទ្ធជនចំណានក្នុងទូទាំងប្រទេស(http://vovgiaothong.vn/) ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៥ ទិវា យុទ្ធជនពលី យុទ្ធជនពិការ (ថ្ងៃទី  ២៧ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០១២) ​នាព្រឹក​ថ្ងៃ​ទី ​១១ កក្កដា នៅមជ្ឈ មណ្ឌលផ្សាយសំលេងជាតិ លេខ ៥៨ Quan Su ហាណូយ ថ្នាក់ដឹកនាំ វិទ្យុសម្លេង វៀត ណាម បានទទួលជួបជាមួយ គណះ​ប្រតិភូយុទ្ធជនចំណាន កងវរសេនាធំរដ្ឋធានី  កម្មុងដូរ Quang Nam – Da Nang និង កម្មុងដូរ Sai Gon – Gia Dinh ក្នុងឱកាស ​គណះប្រតិភូ​ ទៅ​ទស្សនា​រដ្ឋធានីហាណូយ។ តាមនាមអោយថ្នាក់ដឹកនាំ កម្មាភិបាល អ្នកយកព័ត៍មាន  វិទ្យុ​សម្លេងវៀតណាម អគ្គនាយករង វិទ្យុសម្លេងវៀតណាម Vu Hai បានសម្ដែងនូវ​មោទន ភាព ​ដែលបានទទួលបណ្ដាយុទ្ធជនចំណាន ក្នុងទូទាំងប្រទេសមកទស្សនា​វិទ្យុសម្លេង វៀតណាម។ វាយតំលៃយ៉ាងខ្ពស់ ស្មារតី បដិវត្តន៍ ដ៏ស្មោះត្រង់ ដែលបានបូជាយ៉ាងធំធេញ  របស់បណ្ដាអតីតយុទ្ធជនចំពោះបុព្វហេតុតស៊ូ ដណ្ដើមយកឯករាជអោយ​ប្រទេសជាតិ  លោក Vu Hai ក៏បានសង្កត់ធ្ងន់ ចំពោះស្មារតី និងគំរូរដ៏ភ្លឺស្វាងរបស់ ​បណ្ដាអតីតយុទ្ធជន  ដែលបាន  និងកំពុង លើកទឹកចិត្ត ដាស់តឿន ជំនាន់នាបច្ចុប្បន្ន ត្រូវរស់ ប្រយុទ្ធ  ធ្វើ ពលិតកម្ម  និងរៀនសូត្រ អោយសមស្របជាមួយបណ្ដាការបូជា ពលីរបស់បណ្ដាជំនាន់ ឈានទៅមុខ៕