ថ្នាក់ដឹកនាំវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាព្រះរាជាណាចក្រកម្ពុជាសម្តេច ហេង សំរិន
24/07/2012 06:01
នារសៀលថ្ងៃទី ២៣ កក្កដា នៅទីក្រុងហាណូយប្រធាន រដ្ឋវៀតណាម Truong Tan Sang និងនាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលជួបសន្ទនាដាច់ដោយ ឡើកពីគ្នាជាមួយប្រធានរដ្ឋ សភាព្រះរាជាណាចក្រ កម្ពុជា សម្រេច ហេង សំរិន ដែល កំពុងមានដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម។

នារសៀលថ្ងៃទី ២៣ កក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម Truong Tan Sang និងនាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលជួបសន្ទនាដាប់ដោយឡើកពីគ្នាជាមួយ ប្រធានរដ្ឋ សភាព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន ដែលកំពុងមានដំណើរ ទស្សនកិច្ច មិត្តភាពជាផ្លូវការនៅវៀតណាម។ ក្នុងបណ្ដាជំនួបសន្ទនា ថ្នាក់ដឹកនាំវៀត ណាមបានសង្កត់ ធ្ងន់ថា៖ វៀតណាមមុនក៏ដូចជាក្រោយយកចិត្តទុកដាក់ជាពិសេសដល់ ទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែងជាមួយកម្ពុជា។ វៀតណាមមានគោលបំណងថា៖ ប្រទេសទាំង ២ បន្តអនុវត្ត បណ្ដាកិច្ចព្រមព្រៀង កម្មវិធីសហប្រតិបត្តិការ ដែលថ្នាក់ដឹក នាំនៃប្រទេសទាំង ២ បានឯកភាព ប្រកបដោយមានប្រសិទ្ធភាព។ ថ្នាក់ដឹកនាំវៀតណាម ទាំង ២ រូបបានអះអាងថា៖ វៀតណាមខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនគាំទ្រ កម្ពុជាឈរឈ្មោះក្នុងឋានៈសមាជិកមិនអចិន្ត្រៃយ៍របស់អ.ស.ប ស្នើភាគីទាំង ២ សហការ ជិតស្និទរៀបចំបណ្ដាសកម្មាភាពក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០១២ ប្រកបដោយ មានប្រសិទ្ធភាព។ព្រំដែនភាគីវៀតណាមបានស្នើរដ្ឋសភាកម្ពុជាបន្តគ្រាំទ្រអាណិកជន វៀតណាមដែលកំពុងធ្វើការរកស៊ី រស់នៅនៅកម្ពុជា មានជីវភាពរស់នៅ ស្ថិរភាព រួមចំ ណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម -កម្ពុជាឲ្យខ្លាំងក្លា ថែមទៀត៕ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋ សភាព្រះរាជាណាចក្រកម្ពុជា សម្រេច ហេង សំរិន (Image: Vietnamplus)
Related





