VOV WorldVOV World
ថ្ងៃទី ២៥ ខែសីហានេះ អ្នកជំងឺកូវីដ ១៩ ជាង ៧.៦០០ នាក់ត្រូវបានប្រកាសជាសះស្បើយ
25/08/2021 13:28
(VOVWORLD) - រដ្ឋធានីហាណូយបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៩៦ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
ថ្ងៃទី ២៥ ខែសីហានេះ អ្នកជំងឺកូវីដ ១៩ ជាង ៧.៦០០ នាក់ត្រូវបានប្រកាសជាសះស្បើយ
គិតត្រឹមម៉ោង ១៨ ថ្ងៃទី ២៤ ខែសីហា ដល់ម៉ោង ១៨ ថ្ងៃទី ២៥ ខែសីហា ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ១២.០៩៦ ករណី ដែលក្នុងនោះ អ្នកជំងឺចំនួន ៣ ជាករណីនាំចូល និងអ្នកជំងឺចំនួន ១២.០៩៣ ត្រូវបានកត់ត្រាឆ្លងក្នុងប្រទេស នៅតាមខេត្តនិងទីក្រុងចំនួន ៣៦។ ក្នុងនោះទីក្រុងហូជីមិញបានកត់ត្រាករណីឆ្លងច្រើនបំផុតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដោយមានចំនួន ៥.២៩៤ ករណី, ខេត្ត Binh Duong ឈរលំដាប់ថ្នាក់លេខ ២ ដោយមានចំនួន ៤.១២៩ ករណី និងខេត្ត Dong Nai ឈរលំដាប់ថ្នាក់លេខ ៣ ដោយមានចំនួន៦១៨ ករណី។ រដ្ឋធានីហាណូយបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៩៦ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ នៅថ្ងៃទី ២៥ ខែសីហាប្រទេសទាំងមូលមានអ្នកជំងឺ ៧.៦៤៦ នាក់បន្ថែមទៀតដែលបានប្រកាសជាសះស្បើយដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយសរុបឡើងដល់ ១៦៩.៩២១ នាក់គិតមកដល់ពេលនេះ។ នៅថ្ងៃទី ២៥ ខែសីហានេះ វៀតណាមបានកត់ត្រាការស្លាប់ចំនួន ៣៣៥ នាក់។ ដូច្នេះ ចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ ១៩ នៅវៀតណាម រហូតដល់ថ្ងៃទី ២៥ ខែសីហា មានចំនួន ៩.៣៤៩ នាក់។ ចាប់តាំងពីការផ្ទុះឡើងជំងឺរាតត្បាត វៀតណាមមានចំនួនអ្នកឆ្លងកូវីដ ១៩ ចំនួន ៣៨១.៣៦៣ នាក់ ស្ថិតក្នុងចំណាត់ថ្នាក់ទី ៦៦ ក្នុងចំណោមប្រទេសនិងតំបន់ដែលដីចំនួន ២២២៕

More