តំលៃប្រាក់នាំចេញសរុប កសិផល រុក្ខផល ជលផលកើន ១៤.៥%
26/06/2012 07:08
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម នា ថ្ងៃទី ២៥ មិថុនា បានឲ្យដឹងថា៖ តំលៃប្រាក់នាំចេញ សរុប កសិផល រុក្ខផល ជលផល ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១២ តាមការប៉ាន់ស្មាន ទទួលបានជិត ១៣ ពាន់ ៧ រយលានដុល្លារ អាមេរិក កើន ១៤.៥% បើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមីញ។

ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម នាថ្ងៃទី ២៥ មិថុនា បានឲ្យដឹងថា៖ តំលៃប្រាក់នាំចេញសរុប កសិផល រុក្ខផល ជលផល ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១២ តាមការប៉ាន់ស្មាន ទទួលបានជិត ១៣ ពាន់ ៧ រយលានដុល្លារ អាមេរិក កើន ១៤.៥% បើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមីញ។ ជាមួយលទ្ធផលនេះ អតិរេកពាណិជ្ជកម្មរបស់ផ្នែក ក្នុងរយៈពេល ៦ ខែ ទទួលបានប្រហែល ៥ ពាន់ ៧ រយលានដុល្លាអាមេរិក រួមចំណែកកាត់បន្ថយការនាំចូលហួសកំរិតឲ្យប្រទេសទាំង មូល។ តាមការវាយតំលៃរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទឲ្យដឹងថា៖ ក្រៅពី អង្កនិងកៅស៊ូ មុខទំនិញនាំចេញសំខាន់មួយចំនួនសុទ្ធតែមានកំណើនជាទីគាប់ ចិត្ត។ ជាពិសេស ការនាំចេញកាហ្វេក្នុងខែ មិថុនា ទទួលបានជិត ១ ពាន់ ១ រយលាន តោន ជាមួយតំលៃប្រាក់នាំចេញ គឺ ២ ពាន់ ៣ រយលាន ដុល្លាអាមេរិក៕
Related





