តំបន់ពិសេសទ្រឿងសា រៀបចំការបោះឆ្នោតមុនកាលកំណត់
08/03/2026 09:56
(VOVWORLD) - ដោយឡែក ការិយាល័យបោះឆ្នោតនៅលើកោះទ្រឿងសា នឹងធ្វើការបោះឆ្នោតនៅថ្ងៃទី ១៥ ខែមីនា រួមជាមួយប្រទេសទាំងមូល។

ការិយាល័យបោះឆ្នោតចំនួន ២០ កន្លែងនៅក្នុងតំបន់ពិសេសទ្រឿងសា ខេត្តខាញ់ហ័រ បានរៀបចំការបោះឆ្នោតមុនកាលកំណត់ (រូបថត៖ VOV-Tay Nguyen) នាព្រឹកថ្ងៃទី ៨ ខែមីនា នៅការិយាល័យបោះឆ្នោតចំនួន ២០ កន្លែងនៅលើកោះនៃតំបន់ពិសេសទ្រឿងសា ខេត្តខាញ់ហ័រ កងទ័ពនិងប្រជាជនបានទៅបោះឆ្នោតជ្រើសរើសសមាជិកសមាជិការសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិ ២០២៦- ២០៣១ មុនថ្ងៃបោះឆ្នោតទូទៅទូទាំងប្រទេស មួយសប្តាហ៍។ ដោយឡែក ការិយាល័យបោះឆ្នោតនៅលើកោះទ្រឿងសា នឹងធ្វើការបោះឆ្នោតនៅថ្ងៃទី ១៥ ខែមីនា រួមជាមួយប្រទេសទាំងមូល។ តំបន់ពិសេសទ្រឿងសាមានទីតាំងស្ថិតនៅឆ្ងាយពីដីគោក ដែលមានអាកាសធាតុពិបាកទ្រាំ; អ្នកបោះឆ្នោតរួមមានកម្មាភិបាល យុទ្ធជន ប្រជា ជនដែលរស់នៅលើកោះ និងអ្នកនេសាទដែលប្រតិបត្តិការនៅដែននេសាទ។ ការបោះឆ្នោតមុនកាលកំណត់មានគោលបំណងធានានូវវឌ្ឍនភាពរួមរបស់ប្រទេសជាតិ ខណៈពេលដែលក៏ស្របតាមបេសកកម្មត្រៀមខ្លួនប្រយុទ្ធ និងការពារអធិបតេយ្យភាពសមុទ្រនិងកោះផងដែរ។ នៅក្នុងបរិយាកាសដ៏ឱឡារិក អ្នកបោះឆ្នោតនៅលើកោះបានប្រើប្រាស់សិទ្ធិបោះ ឆ្នោត ដោយជ្រើសរើសសមាជិកសក្តិសមដើម្បីចូលរួមក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិថ្មី៕
TAG
VOV/VOVworld/តំបន់ពិសេស/ទ្រឿងសា/រៀបចំ/ការបោះឆ្នោត/មុនកាលកំណត់
Related






