VOV WorldVOV World
ត្រៀមខ្លួនជាស្រេចសំរាប់ពិធីប្រារព្ធ Festival Hue ឆ្នាំ២០១៤
11/04/2014 08:24
Vovworld-នាយប់ថ្ងៃទី១២មេសា Festival Hue លើកទី៨ឆ្នាំ២០១៤ត្រូវបាន​ប្រារព្ធ​ឡើងជាផ្លូវការនៅទីលាន Ngo Mon ទីក្រុង Hue។
ត្រៀមខ្លួនជាស្រេចសំរាប់ពិធីប្រារព្ធ Festival Hue ឆ្នាំ២០១៤
ត្រៀមខ្លួនជាស្រេចសំរាប់ពិធីប្រារព្ធ Festival Hue ឆ្នាំ២០១៤ (huefestival.com)         Vovworld-នាយប់ថ្ងៃទី១២មេសា Festival Hue លើកទី៨ឆ្នាំ២០១៤ត្រូវបាន​ ប្រារព្ធ​ឡើងជាផ្លូវការនៅទីលាន Ngo Mon ទីក្រុង Hue។ ក្រោមប្រធានបទ “បេតិកភ័ណ្ឌវប្បធម៍ជាមួយសមាហរណកម្មនិងការអភិវឌ្ឍន៍” Festival Hue ២០១៤​មានទ្រង់ទ្រាយធំបំផុតពីមុនមកដោយមានការចូលរួមរបស់ក្រុមសិល្បៈចំនួន៦៦ នៅក្នុងប្រទេសនិងអន្តរជាតិ។         ឆាកល្ខោនសំខាន់លើផ្ទៃដីជាង១ពាន់ម៉ែត្រក្រឡានៅមុខទីលាន Ngo Mon ត្រូវបានបង្កើតឡើងតាមក្បូរក្បាច់រាជវាំង Hue។ សិល្បករប្រជាជន Ngoc Cuong អគ្គអ្នកដឹកនាំកម្មវិធីសិល្បៈក្នុងរាត្រីប្រារព្ធបានឲ្យដឹងថា៖         “ខ្ញុំខំប្រឹងប្រែងបង្កើតឡើងនូវចំណាប់អារម្មណ៍ដោយឡែក មិនដូចជា​កម្មវិធី​ ផ្សេងៗឡើយ។ ចំពោះ Hue នេះជាដំបន់ដីមួយមានសក្ដានុ​ភាព​ជាច្រើន បេតិកភ័ណ្ឌវប្បធម៍ជាច្រើនដើម្បីយើងអាចរុករកបានគំនិត​សិល្បៈយ៉ាងល្អបំផុត៕”

More