ត្រូវមានគោលនយោបាយជួយឧបត្ថម្ភសមស្របឲ្យមុខសញ្ញាក្រីក្រនីមួយៗ
07/06/2014 09:54
Vovworld-ពិភាគ្សានៅសាលប្រជុំនាព្រឹកថ្ងៃទី៧មិថុនា បណ្ដាសមាជិកសមាជិការសភាវៀតណាមវាយតំលៃខ្ពស់ប្រសិទ្ធភាពរបស់គោលនយោបាយកាត់បន្ថយភាពក្រីក្រក្នុងដំណាក់កាល២០០៥-២០១២ជាមួយអត្រាកាត់បន្ថយភាពក្រីក្រជារៀងរាល់ឆ្នាំពី២,៣ដល់២,៥%។

រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគលោក Bui Quang Vinh បានពិភាគ្សាអំពីគោលនយោបាយកាត់បន្ថយភាពក្រីក្រ Vovworld-ពិភាគ្សានៅសាលប្រជុំនាព្រឹកថ្ងៃទី៧មិថុនា បណ្ដាសមាជិកសមាជិការសភាវៀតណាមវាយតំលៃខ្ពស់ប្រសិទ្ធភាពរបស់គោលនយោបាយកាត់បន្ថយភាពក្រីក្រក្នុងដំណាក់កាល២០០៥-២០១២ជាមួយអត្រាកាត់បន្ថយភាព ក្រីក្រជារៀងរាល់ឆ្នាំពី២,៣ដល់២,៥%។ ប៉ុន្តែបណ្ដាសមាជិកសមាជិកការសភាក៏ ចាត់ទុកថាការងារកាត់បន្ថយភាពក្រីក្រកំពុងប្រឈមមុខនឹងការលំបាកសាកល្បង ដ៏ធំធេង។ លោកស្រី Ngo Thi Minh សមាជិការសភាមណ្ឌល Quang Ninh បានលើក មតិថា៖ “អ្នកបោះឆ្នោតមានបំណងរដ្ឋាភិបាលគួរបែងចែកគ្រួសារក្រីក្រនិងជនក្រីក្រ។ គោលនយោបាយត្រឹមតែជួយឧបត្ថម្ភប្រចាំឲ្យជនក្រីក្រនិងគ្រួសារក្រីក្រដោយ ស្ថានភាពមិនអាចទប់ទល់បាន។ ករណីផ្សេងៗគោលនយោបាយរបស់រដ្ឋត្រឹមតែ ជួយឧបត្ថម្ភមានកាលកំណត់និងផ្សាភ្ជាប់នឹងលក្ខណៈជាក់ស្ដែងដើម្បីជនក្រីក្រនិង គ្រួសារក្រីក្រត្រូវគោរព។ គោលនយោបាយកាត់បន្ថយភាពក្រីក្រត្រូវលើកទឹកចិត្ត ឆ័ន្ទះឈានឡើងរួចផុតពីភាពក្រីក្រចលនាការចូលរួមរបស់សហគមន៍ក្នុងការកាត់ បន្ថយភាពក្រីក្រ៕”
Related




