VOV WorldVOV World
តួនាទីរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមនៅប៉ែកខាងត្បូងភាគកណ្ដាលពេញភារកិច្ចអន្តរជាតិនៅប្រទេសឡាវនិងកម្ពុជា
18/04/2015 08:27
Vovworld-នាថ្ងៃទី១៩សីហាឆ្នាំ១៩៤៨នៅភូមិ De An ឃុំ Hanh Phuoc ខេត្ត Quang Ngai កងទ័ពស្ម័គ្រចិត្តវៀតណាម
តួនាទីរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមនៅប៉ែកខាងត្បូងភាគកណ្ដាលពេញភារកិច្ចអន្តរជាតិនៅប្រទេសឡាវនិងកម្ពុជា
តួនាទីរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមនៅប៉ែកខាងត្បូងភាគកណ្ដាលដែលបំពេញភារកិច្ចអន្តរជាតិនៅប្រទេសឡាវក្រោមនិងភាគឦសានកម្ពុជា (quangngai.gov.vn)        Vovworld-នាថ្ងៃទី១៩សីហាឆ្នាំ១៩៤៨នៅភូមិ De An ឃុំ Hanh Phuoc ខេត្ត Quang Ngai កងទ័ពស្ម័គ្រចិត្តវៀតណាមនៅប៉ែក​ខាងត្បូង​ភាគ​កណ្ដាលបានធ្វើ ពិធីចេញទ័ពអនុវត្តភារកិច្ចអន្តរជាតិនៅប្រទេសឡាវខាងក្រោម​និង​កម្ពុជា។ នេះ ជារបត់ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់គូសសម្គាល់ការផ្សាភ្ជាប់​ជិត​ស្និទ្ធ​​រវាង ​បដិវត្តន៍យោធភូមិភាគទី៥ជាមួយប្រទេសឡាវខាងក្រោមនិង​ភាគ​ឦសានកម្ពុជា។        នៅសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ កងទ័ពស្ម័គ្រចិត្តវៀតណាមនៅ​ប៉ែក​ខាង ត្បូងភាគកណ្ដាលបំពេញភារកិច្ចអន្តរជាតិនៅប្រទេសឡាវខាង​ក្រោម​និងភាគ ឦសានកម្ពុជា-តួនាទីនិងអត្ថន័យប្រវត្តិសាស្ត្រ ដែលប្រព្រឹត្ត​ទៅ​នាថ្ងៃទី១៨មេសា នៅខេត្ត Quang Ngai លោក Le Quang Thich អនុប្រធាន​គណៈកម្មាធិការប្រជាជន ខេត្ត Quang Ngai បានលើកច្បាស់ថា៖ “សិក្ខាសាលាមិនត្រឹមតែបំភ្លឺនូវតួនាទីរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមបំពេញភារកិច្ច អន្តរជាតិនៅប្រទេសឡាវខាងក្រោមនិងភាគឦសានកម្ពុជា អះអាងនូវសារៈសំខាន់ តួនាទីនិងអត្ថន័យប្រវត្តិសាស្ត្រពិសេសរវាងវៀត​ណាម-ឡាវ-កម្ពុជាក្នុងប្រវត្តិសាស្ត្រ ប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យដ៏សែន​សំខាន់រួមចំណែកក្នុងការពូនជ្រុំនិងពង្រីក ចំណងសាមគ្គីភាពមិត្តភាព​សហប្រតិបត្តិការជួយឧបត្ថម្ភទៅវិញទៅមករវាងប្រទេសទាំង៣វៀតណាមឡាវកម្ពុជាទៀតផង៕”