តុលាការកំពូលជប៉ុនគាំទ្រផែនការរៀបចំទីតាំងមូលដ្ឋានសឹកអាមេរិកនៅ Okinawa ឡើងវិញ
21/12/2016 07:21
(VOVworld) – នាថ្ងៃទី២០ ធ្នូ តុលាការកំពូលជប៉ុនបាន យល់ស្របជាមួយសេចក្ដីសំរេចចិត្តរបស់តុលាការ ថ្នាក់ជាន់ទាបដោយគាំទ្រផែនការរបស់រដ្ឋអំណាច តូក្យូ សំដៅរៀបចំទីតាំងមូលដ្ឋានកងទ័ពជើងអាកាស អាមេរិក Marine Corps នៅប្រជុំកោះ Okinawa ឡើងវិញ បើទោះបីជាប្រជាជនតំបន់ទាមទារឲ្យរុះរើទីតាំងមូលដ្ឋាននេះចេញទៅខាងក្រៅខេត្តពោលខាងលើក្ដី។

ឆ្នេរសមុទ្រ Henoko នៃប្រជុំកោះ Okinawa ដែលជាតំបន់ស្ថិតនៅក្នុងផែនការរុះរើទីតាំងមូលដ្ឋានសឹករបស់អាមេរិក (រូបថត៖Kyodo/TTXVN) (VOVworld) – នាថ្ងៃទី២០ ធ្នូ តុលាការកំពូលជប៉ុនបានយល់ស្របជាមួយ សេចក្ដីសំរេចចិត្តរបស់តុលាការថ្នាក់ជាន់ទាបដោយគាំទ្រផែនការរបស់រដ្ឋអំណាច តូក្យូ សំដៅរៀបចំទីតាំងមូលដ្ឋានកងទ័ពជើងអាកាសអាមេរិក Marine Corps នៅ ប្រជុំ កោះ Okinawa ឡើងវិញ បើទោះបីជាប្រជាជនតំបន់ទាមទារឲ្យរុះរើទីតាំងមូល ដ្ឋាននេះចេញទៅខាងក្រៅខេត្តពោលខាងលើក្ដី។តាមសេចក្ដីសំរេចចិត្តរបស់ តុលាការកំពូល អភិបាលខេត្ត Okinawa លោក Takeshi Onaga បានប្រព្រឹត្តអំពើខុស ច្បាប់ កាលពីខែតុលាឆ្នាំ២០១៥ នៅពេលលុបចោលការអនុម័តរបស់ អ្នកកាន់ តំណែងអាណត្តិមុនស្ដីអំពីផែនការរុះរើទីតាំងមូលដ្ឋាននេះ ក្នុងនោះអនុញ្ញាតឲ្យ ចាក់លុបដីដើម្បីកសាងមូលដ្ឋានថ្មីរបស់អាមេរិក។លោក Onaga ឲ្យដឹងថា នឹងដក សេចក្ដីសំរេចចិត្តពោលខាងលើយ៉ាងឆាប់ៗ បើទោះជាយ៉ាងណាក៏ដោយ លោក នឹងស្រាវជ្រាវរកជម្រើសផ្សេងៗទៀតសំដៅទប់ស្កាត់ផែនការកសាងមូលដ្ឋានថ្មី របស់អាមេរិកដែលបង្កឡើងភាពចម្រូងចម្រាសនាពេលកន្លងទៅ៕
Related




