Tunisia សន្យាខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីទប់ស្កាត់ការវាយប្រហារ ភេវរកម្ម
19/03/2015 09:09
(VOVworld) – នាថ្ងៃទី ១៨ មិនា រដ្ឋអំណាច Tunisia បានបរិហារទោសយ៉ាងខ្លាំងក្លា ការវាយប្រហារភេវរកម្មទៅលើសារៈមន្ទី Bardo នៅរដ្ឋធានី Tunis ព្រមទាំង សន្យានឹង ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីទប់ស្កាត់រាល់ទង្វើដូច្នេះកើតមានឡើងឡើង វិញ។

Tunisia សន្យាខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីទប់ស្កាត់ការវាយប្រហារ ភេវរកម្ម (Image: VNA) (VOVworld) – នាថ្ងៃទី ១៨ មិនា រដ្ឋអំណាច Tunisia បានបរិហារទោសយ៉ាងខ្លាំងក្លា ការវាយប្រហារភេវរកម្មទៅលើសារៈមន្ទី Bardo នៅរដ្ឋធានី Tunis ព្រមទាំង សន្យានឹង ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីទប់ស្កាត់រាល់ទង្វើដូច្នេះកើតមានឡើងឡើង វិញ។ ថ្លែងមតិបន្ទាប់ពីកំលាំងសន្តិសុខ Tunisia បញ្ចប់យុទ្ធនាការរំដោះចំណាប់ខ្មាំង នៅសារៈមន្ទី Bardo ប្រធានាធិបតីនៃប្រទេសនេះ លោក Beji Caid បានហៅការវាយ ប្រហារនេះគឺ “ឧក្រិដកម្មដ៏សាហាវ” ព្រមទាំង ផ្ញើរការរំលែកទុក្ខដ៏ជ្រាលជ្រៅទៅកាន់ គ្រួសារជនរងគ្រោះ។ ប្រធានាធិបតី Caid បានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះ បានដំណើរការរាល់វិធានការភ្លាមមួយរំពិចដើម្បីទប់ស្កាត់មិនឲ្យគ្រោះអាសន្នដូច្នេះ កើតមានឡើងតទៅទៀត។ ក្នុងពេលនោះ នាយករដ្ឋមន្ត្រី Tunisia លោក Habib Essid បានចោទប្រកាន់ការវាយប្រហារភេវរកម្មនេះគឺជាឧបាយកោលតម្រង់ទៅលើខឿន សេដ្ឋកិច្ចក៏ដូចជាឧស្សាហកម្មទេសចរណ៍នៅប្រទេសនេះ។ ក៏ក្នុងឱកាសនេះដែរ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានថ្កោលទោសយ៉ាងខ្លាំងក្លាការ វាយប្រហារនេះ។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានឲ្យដឹងថា៖ វ៉ាស៊ីនតោននឹងគាំទ្ររាល់ការខំប្រឹងប្រែងនៃរដ្ឋអំណាច Tunis ក្នុង បញ្ហានេះ៕
Related





