VOV WorldVOV World
UNDP លើកទឹកចិត្តវៀតណាមអនុវត្តរាល់វិធានការការពារបរិស្ថានចីរភាព
22/01/2014 08:09
(VOVworld) – តាមការវាយតំលៃរបស់កម្មវិធីអភិវឌ្ឍន៍នៃ អ.ស.ប. (UNDP) ប្រចាំនៅវៀតណាម ក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមក វៀតណាមទទួលបានការ រីកចំរើនយ៉ាងសកម្ម ក្នុងការធានាចីរភាពនៃបរិស្ថាន។
UNDP លើកទឹកចិត្តវៀតណាមអនុវត្តរាល់វិធានការការពារបរិស្ថានចីរភាព
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក វៀតណាមទទួលបានការ រីកចំរើនយ៉ាងសកម្មក្នុងការធានាចីរភាពនៃបរិស្ថាន។ (Image: Vietnam+) (VOVworld) – តាមការវាយតំលៃរបស់កម្មវិធីអភិវឌ្ឍន៍នៃ អ.ស.ប. (UNDP) ប្រចាំនៅ វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក វៀតណាមទទួលបានការរីកចំរើន យ៉ាងសកម្មក្នុងការធានាចីរភាពនៃបរិស្ថាន។ ដើម្បីទទួលបានគោលដៅអភិវឌ្ឍន៍ សហសវត្សលើវិស័យបរិស្ថាននាឆ្នាំ ២០១៥ UNDP បានស្នើឲ្យវៀតណាមប្រមូល ផ្តុំទៅលើការងារផ្តល់ទឹកស្អាតនិងអនាម័យបរិស្ថានបំរ៉ែបំរួលរបស់អាកាសធាតុនិង រក្សាភាពពហុបែបអេកូឡូស៊ី។ បណ្ដាតំបន់ត្រូវយកចិត្តទុក ដាក់ដល់ប្រភពធនធាន មនុស្ស ក៏ដូចជា ការចូលរួមនៃបណ្ដាសេវ៉ាកម្មផ្សេងៗ ទៀត។ ក្រៅពីនោះ មណ្ឌល ឯកជនត្រូវបង្កើនកិច្ចសហប្រតិបត្តិការជំរុញបណ្ដាគំរោងសាងសង់ដែលមានតំលៃ ទាបសំរាប់ប្រជាជននៅជនបទផងដែរ។ ទន្ទឹមនឹងនោះ ស្ថាប័នមានសមត្ថកិច្ចគប្បី បង្កលក្ខណៈងាយស្រួលនិងនាំចេញគោលនយោបាយអនុគ្រោះដើម្បីលើកទឹកចិត្ត មណ្ឌលឯកជនគ្រួសារនានាចូលរួមក្នុងកិច្ចការពារបរិស្ថាន ទៀតផង៕

More