VOV WorldVOV World
ឧបាសកឧបាសិការពុទ្ធសាសនិករួមចំណែកក្នុងការអភិវឌ្ឍន៍របស់រដ្ឋធានី
27/05/2015 10:08
Vovworld-នាថ្ងៃទី២៧ឧសភានៅទីស្ដីការមជ្ឈឹមសមាគម ពុទ្ធសាសនា​វៀត​ណាម ទីក្រុងហាណូយ
ឧបាសកឧបាសិការពុទ្ធសាសនិករួមចំណែកក្នុងការអភិវឌ្ឍន៍របស់រដ្ឋធានី
ឧបាសកឧបាសិការពុទ្ធសាសនិករួមចំណែកក្នុងការអភិវឌ្ឍន៍របស់រដ្ឋធានី (hanoimoi.com.vn)         Vovworld-នាថ្ងៃទី២៧ឧសភានៅទីស្ដីការមជ្ឈឹមសមាគមពុទ្ធសាសនា​វៀត ​ណាម ទីក្រុងហាណូយ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Pham Quang Nghi បានមកសាកសួរសុខទុក្ខជូនពរសមាគមពុទ្ធសាសនាវៀត​ណាមក្នុង ​ឱកាស​មហាពិធីវិសាកបូជាឆ្នាំ២០១៥។​ លេខាគណៈកម្មាធិការបក្ស​ទីក្រុងហាណូយ លោក Pham Quang Nghi បានផ្ញើរសេចក្តីជូនពរដ៏ល្អ​បំផុតជូន​ចំពោះសមាគមពុទ្ធ សាសនាវៀតណាមនិងឧបាសកឧបាសិការពុទ្ធសាសនិកនៅក្នុងនិងក្រៅប្រទេស អំណររដូវវិសាកបូជាសុខសាន្តត្រាណនិងកាន់តែរួមកំលាំងកាយចិត្តរួមជាមួយ ប្រជាជនកសាងរដ្ឋធានីហាណូយនិយាយដោយឡែកនិង​ប្រទេសវៀតណាម និយាយរួមកាន់តែសម្បូរធូធារ។         មហាពិធីវិសាកឆ្នាំនេះបានប្រព្រឹត្តទៅចំនឹងឱកាសទិវាកុមារអន្តរជាតិទី១​មិថុនា សមាគមពុទ្ធសាសនាវៀតណាមបាមអំពាវនាវសមាគមពុទ្ធសាសនាគ្រប់​ជាន់​ថ្នាក់ រៀបចំបណ្ដាវគ្គបួសនារដូវក្តៅសំរាប់កុមារជំទង់ដើម្បីហ្វឺកហាត់អប់រំ​កតញ្ញូគោរព គ្រូបង្រៀននិងក្លាយទៅជាជនមានប្រយោជន៍សំរាប់សង្គមនិង​ប្រទេសជាតិ៕