VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបធ្វើការជាមួយគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម
24/07/2015 09:13
(VOVworld) - ក្រោយរយៈពេល១០ឆ្នាំអនុវត្តសេចក្ដី សំរេចចិត្តស្ដីពីយុទ្ធសាស្ត្រ កសាង សុក្រិតប្រព័ន្ធច្បាប់ វៀតណាមដល់ឆ្នាំ២០១០ តម្រង់ទិសដល់ឆ្នាំ២០២០ ការងារកសាងច្បាប់របស់វៀតណាមបានមានការរីក ចំរើនជាច្រើន ប្រព័ន្ធច្បាប់ ត្រូវបានសុក្រិតជាជំហានៗ។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបធ្វើការជាមួយគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម
ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិនៅជំនួបធ្វើការនោះ (VOVworld) - ក្រោយរយៈពេល១០ឆ្នាំអនុវត្តសេចក្ដីសំរេចចិត្តស្ដីពីយុទ្ធសាស្ត្រ កសាង សុក្រិតប្រព័ន្ធច្បាប់វៀតណាមដល់ឆ្នាំ២០១០ តម្រង់ទិសដល់ឆ្នាំ២០២០ ការងារកសាងច្បាប់របស់វៀតណាមបានមានការរីកចំរើនជាច្រើន ប្រព័ន្ធច្បាប់ត្រូវ បានសុក្រិតជាជំហានៗ។នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការបក្សនគរបាល មជ្ឈឹមអំពីការអនុវត្តសេចក្ដីសំរេចចិត្តក្នុងកងកម្លាំងនគរបាលប្រជាជនទាំងមូល។ នៅទីនេះ លោក Nguyen Xuan Phuc បានស្នើរឲ្យគណៈកម្មាធិការបក្សនគរបាល មជ្ឈឹមចាំបាច់ត្រូវមានដំណោះស្រាយក្នុងការកសាងនិងអនុវត្តច្បាប់ដើម្បីធានា ថា គ្រប់សិទ្ធិអំណាចសុទ្ធតែត្រូវបានគ្រប់គ្រងហើយអំពើទាំង ឡាយរបស់កម្មាភិ បាល និយោជិកក្នុងដំណើរការអនុវត្តភារកិច្ចត្រូវបានឃ្លាំមើល យ៉ាងហ្មត់ចត់ មិន ត្រឹមតែនៅផ្នែក្នុងកប៉ុណ្ណោះទេ ថែមទាំងដោយប្រជាជន អង្គការទាក់ទិនានាទៀត ផង៕

More