VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញជួបសំណេះសំណាលនៅស្ថានទូតវៀត ណាមប្រចាំនៅចិន
17/09/2015 10:05
(VOVworld) - លោក Nguyen Xuan Phuc បានសំណូម ពរឲ្យកម្មាភិ បាលបុគ្គលិកគ្រប់រូបបន្តខំប្រឹងប្រែងជ្រួត ជ្រៀបនូវគោលជំហរកិច្ចការបរទេស របស់បក្ស រដ្ឋ អនុវត្តប្រកបដោយជោគជ័យនូវកិច្ចព្រមព្រៀងជាន់ ខ្ពស់រវាង ប្រទេសទាំងពី ជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុង ជ្រោយរវាងវៀតណាមនិងចិន។
ឧបនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញជួបសំណេះសំណាលនៅស្ថានទូតវៀត ណាមប្រចាំនៅចិន
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅចិន អញ្ជើញចូលរួម ផ្សារណាត់ចិន-អាស៊ាននិងសន្និសីទកំពូលពាណិជ្ជកម្មនិងវិនិយោគចិន-អាស៊ាន លើកទី១២ នារសៀលថ្ងៃទី១៦ កញ្ញា ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅសាកសួរសុខទុក្ខនិង ជួបសំណេះសំណាលជាមួយកម្មាភិបាលបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅ ចិន។នៅទីនេះ លោក Nguyen Xuan Phuc បានសំណូមពរឲ្យកម្មាភិបាលបុគ្គលិក គ្រប់រូបបន្តខំប្រឹងប្រែង ជ្រួតជ្រៀបនូវគោលជំហរកិច្ចការបរទេស របស់បក្ស រដ្ឋ អនុវត្តប្រកបដោយជោគជ័យនូវកិច្ចព្រមព្រៀងជាន់ខ្ពស់រវាង ប្រទេសទាំងពី ជំរុញ ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុង ជ្រោយរវាងវៀតណាម និងចិន។ស្ថានទូតវៀតណាមប្រចាំនៅចិនត្រូវជាស្ពាន តភ្ជាប់សំរាប់ការអភិវឌ្ឍន៍ ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ទន្ទឹមនឹងនោះ ត្រូវប្ដេជ្ញាតស៊ូការពារ អធិបតេយ្យភាព បូរណភាពដែនដីរបស់មាតុប្រទេស ការពារសិទ្ធិនិងផលប្រ យោជន៍ស្របច្បាប់របស់សហគមន៍ជនវៀតណាមដែល កំពុងរស់នៅ ធ្វើការ និងរៀនសូត្រនៅចិន៕

More