VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ទទួលជួបជាមួយអនុរដ្ឋមន្រ្តីការបរទេស Belarus
06/11/2012 07:58
(VOVworld)-នាថ្ងៃទី៥វិច្ឆិកានៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី​ Hoang Trung Hai បានទទួលជួប ជាមួយអនុរដ្ឋមន្ត្រីការបរទេស Belarus Sergey Aleinik បានមកបំពេញទស្សនកិច្ច​ និងចូលរួមកិច្ចប្រជុំលើកទី៩ គណៈ កម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-Belarus លើវិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ទទួលជួបជាមួយអនុរដ្ឋមន្រ្តីការបរទេស Belarus
ឧបនាយករដ្ឋមន្រ្តី Hoang Trung Hai ទទួលជួបអនុរដ្ឋមន្រ្តី ការបរទេស Belarus Sergey Aleinik (រូបថតៈ chinhphu.vn) (VOVworld)-នាថ្ងៃទី៥វិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី​ Hoang Trung Hai បានទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេស Belarus Sergey Aleinik បានមកបំពេញទស្សនកិច្ច​ និងចូលរួមកិច្ចប្រជុំលើកទី៩ គណៈ កម្មាធិការអន្តររដ្ឋា ភិបាលវៀតណាម-Belarus លើវិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម វិទ្យាសា្រស្រ្ត បច្ចេក វិទ្យានៅវៀតណាម។ ឧបនាយករដ្ឋមន្រ្តី Hoang Trung Hai បានចាត់ទុកថាដើម្បី ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីប្រទេសទាំងពីរត្រូវបង្កើនកិច្ចសហការជាមួយ គ្នាជម្រុញតួនាទី សកម្មភាពរបស់គណៈកម្មាធិការអន្តររដ្ឋាភិ​បាល និងជម្រុញ ការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ និងកិច្ចព្រម ព្រៀងរវាងវៀតណាមជាមួយសម្ព័ន្ធពន្ធរដ្ឋករ Belarus-រុស្ស៊ីKazakhtanធ្វើជាមូល ដ្ឋានបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មរវាងភាគីនានាក្នុង បណ្តាឆ្នាំខាងមុខ។ អនុរដ្ឋ មន្រ្តី Belarus Sergey Aleinik បានអះអាងថា Belarus ជានិច្ចកាលចាត់ទុកវៀត ណាមជាដៃគូសំខាន់ក្នុងតំបន់អាស៊ី ភាគីទាំងពីរនៅមានសក្តានុភាពនិងឱកាស ជាច្រើនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ នាពេលខាងមុខ៕