ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ត្រួតពិនិត្យការធានាសន្តិសុខនៅព្រលានយន្តហោះ Noi Bai
02/02/2016 10:59
(VOV)_នាថ្ងៃទី១កុម្ភ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរជាតិ ត្រួតពិនិត្យការងារធានាសន្តិសុខ និងសេវាកម្ម បំពេញតម្រូវការដឹកជញ្ជូន នៅព្រលានយន្តហោះអន្តរជាតិ Noi Bai ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំវកអដ្ឋស័ក។

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ត្រួតពិនិត្យការធានាសន្តិសុខនៅព្រលានយន្តហោះ Noi Bai (VOV)_នាថ្ងៃទី១កុម្ភ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរជាតិ ត្រួតពិនិត្យការងារធានា សន្តិសុខ និងសេវាកម្ម បំពេញតម្រូវការដឹកជញ្ជូន នៅព្រលានយន្តហោះអន្តរជាតិ Noi Bai ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំវកអដ្ឋស័ក។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើអោយផ្នែកអាកាសចរណ៍ បន្តខំប្រឹងប្រែងបង្កើនសមត្ថភាពបំ រើ កាត់បន្ថយស្ថានភាពផ្អាក់ឬលុបចោលជើងហោះហើរឧបនាយករដ្ឋមន្ត្រីក៏បាន សង្កត់ធ្ងន់ថា៖ត្រូវធានាសុវត្ថិភាពជើងហោះហើរជាដាច់ខាត ក្នុងគ្រប់កាលះទេសះ និងធាតុអាកាស និងសន្តិសុខ សណ្ដាប់ធ្នាប់នៅព្រលានយន្តហោះ។ ត្រួតពិនិត្យ ការងារគយនៅព្រលានយន្តហោះ ឧបនាយករដ្ឋមន្ត្រី ស្នើអោយគ្រប់សមត្ថកិច្ចត្រូវ យកចិត្តទុកដាក់ បង្កលក្ខណះងាយស្រួលសំរាប់ប្រជាជន ក្នុងពេលបំពេញបែប បទហោះហើរ និងស្នើអោយផ្នែកអាកាសចរណ៍ត្រូវបង្កើនការរួមសហការ រវាង បណ្ដាព្រលានយន្តហោះ ដើម្បីកាត់បន្ថយកម្លាំងសម្ពាធទៅលើព្រលានយន្តហោះ
Related




