ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីចិន Zhang Gaoli
16/09/2015 08:30
Vovworld-ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅចិន ចូលរួមផ្សារណាត់ពិព័ណ៌ចិន-អាស៊ាននិងសន្និសីទកំពូល

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីចិន Zhang Gaoli Vovworld-ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅចិនចូលរួមផ្សារណាត់ ពិព័ណ៌ចិន-អាស៊ាននិងសន្និសីទកំពូលពាណិជ្ជកម្មនិងវិនិយោគចិន-អាស៊ានលើក ទី១២នៅខេត្ត Guangxi ចិន នាថ្ងៃទី១៥កញ្ញានៅក្រុងប៉េកាំង ឧបនាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក Zhang Gaoli។ ភាគីទាំងពីរបានឯកភាពបន្តរក្សាដំណើរទស្សនកិច្ចជំនួបសន្ទនាជាន់ ខ្ពស់បង្កើនការជួបប្រាស្រ័យប្រជាជនជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័ន ដំបន់នៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបង្កលក្ខណៈងាយស្រួលដើម្បី ជំរុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចដំបន់ព្រំដែនរវាងប្រទេសទាំងពីរ។ ស្ដីពីបញ្ហានៅសមុទ្រភាគីទាំងពីរឯកភាពរួមគ្នាត្រួតពិនិត្យល្អជំលោះនៅសមុទ្រ គ្មាន សកម្មភាពធ្វើឲ្យស្មុគស្មាញបើកទូលាយជំលោះ រួមគ្នារក្សាសន្តិភាពស្ថិរភាពនៅសមុទ្រ ខាងកើត រួមចំណែករក្សាសន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍របស់ដំបន់ សមស្របនឹងច្បាប់ អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដិពីច្បាប់សមុទ្រឆ្នាំ១៩៨២៕
Related




