ឧបនាយករដ្ឋមន្ត្រីជួបប្រាស្រ័យជាមួយគណះប្រតិភូគឡាវ
19/07/2013 11:30
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតំលៃខ្ពស់ និងជឿជាក់ថា÷ ដំណើរ បំពេញទស្សនកិច្ចលើកនេះ របស់គណះប្រតិភុឡាវ នឹងរួមចំណែករឹតបណ្តឹងថែម ទៀតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ។

ឧបនាយករដ្ឋមន្ត្រីជួបប្រាស្រ័យជាមួយគណះប្រតិភូគឡាវ(http://vov.vn/) (VOV)_នៅក្នុងជំនួបសន្ទនាជាមួយគណះប្រតិភូឡាវ ដឹកនាំដោយលោក Thoong Lun Xixolit សមាជិកការិយល័យនយោបាយ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម នារសៀលថ្ងៃទី ១៨ កក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្ដែងនូវក្តីសម្បាយរីករាយ ចំពោះបណ្ដាសមទ្ធិផលអំពិសេដ្ឋកិច្ច សង្គម ដែលរដ្ឋនិងប្រជាជនឡាវទទួលបានក្នុងរយះពេលកន្លង ទៅ។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតំលៃខ្ពស់ និងជឿជាក់ថា÷ ដំណើរបំពេញទស្សនកិច្ចលើកនេះ របស់គណះប្រតិភុឡាវ នឹងរួមចំណែករឹត បណ្តឹងថែមទៀតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ។ រីឯ លោក Thoong Lun Xixolit បានអះអាងថា÷បក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជន ឡាវ ជានិច្ចកាលរួមជាមួយ បក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម ពូនជ្រុំ អោយចំណងមិត្តភាពដ៏មហិមា ចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យដោយឥតឈប់ឈរ រវាងវៀតណាមនិងឡាវ។ ក្នុងឱកាសនេះ ដែរ ឧបនាយករដ្ឋមន្ត្រីទាំងពីររូប បានពិភាក្សា ផ្តល់មតិអំពីទំនាក់ទំនងទ្វេភាគី និងបណ្ដាបញ្ហាអន្តរជាតិ ដែលយកចិត្តទុកដាក់ដូចគ្នា៕
Related




