ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh អញ្ជើញចូលរួមសន្និសីទបូកសរុបការងារធានាសុវត្ថិភាពចរាចរ
04/07/2017 11:35
(VOVWORLD) -នារសៀលថ្ងៃទី៤កក្កដា នៅទីក្រុងហាណូយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Truong Hoa Binh និងជាប្រធានគណៈកម្មាធិការសុវត្ថិ ភាពចរាចរជាតិ បានអញ្ជើញជាអធិបតីសន្និសីទ Online បូកសរុបការងារធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរ ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០១៧

ជំរុញខ្លាំងការងារឃោសនា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ នារសៀលថ្ងៃទី៤កក្កដា នៅទីក្រុងហាណូយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Truong Hoa Binh និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរជាតិ បានអញ្ជើញជាអធិបតីសន្និសីទ Online បូកសរុបការងារធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧ និងអនុវត្តភារកិច្ចនាពេលខាងមុខនេះ។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានលើកសរសើរបណ្ដាក្រសួង ស្ថាប័ន និងអង្គការនានា បានខំប្រឹងប្រែងអនុវត្តល្អបណ្ដាដំណោះស្រាយធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧។ឧបនាយករដ្ឋមន្ត្រីក៏បានស្នើអោយគ្រប់ក្រសួង ស្ថាប័ននិងតំបន់ ត្រូវជំនៈពុះពារលើកំហិតមួយចំនួនក្នុងហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំចរាចរ ជំរុញខ្លាំងការងារឃោសនា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ៕
Related
More




