ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam៖ វិទ្យុសម្លេងវៀតណាមបន្តពង្រីកប្រៀបខ្លាំងដើម្បីមានការអភិវឌ្ឍន៍ថ្មី
27/02/2018 10:13
(VOVWORLD) -នាព្រឹកថ្ងៃទី២៧ខែកុម្ភៈ ឧប នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vu Duc Dam បាន អញ្ជើញទៅសួរសុខទុក្ខនិងជួបធ្វើការជាមួយកម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធនៃ វិទ្យុសម្លេងវៀតណាម (VOV) និងស្ថាននីយ៍ បច្ចេកវិទ្យាឌីជីថល VTC ក្រោមឱវាទ VOV ផងដែរ។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញទស្សនាស្ថាននីយ៍បច្ចេកវិទ្យាឌីជីថល VTC នៅទីនេះ លោក Vu Duc Dam បានអះអាងថា នាពេលកន្លងទៅ វិទ្យុសម្លេងវៀតណាមបានអនុវត្តនូវភារកិច្ចនយោបាយ រួមចំណែកជាមួយរដ្ឋាភិបាល ផ្សព្វ ផ្សាយនូវគោលមាគ៌ា គោលនយោបាយ ច្បាប់របស់រដ្ឋ ព្រមទាំងជាស្ពានតភ្ជាប់រវាង រដ្ឋាភិបាលជាមួយប្រជាជន។ ឧបនាយករដ្ឋមន្ត្រីក៏បានសម្តែងនូវគោលបំណង ចង់ឲ្យ វិទ្យុសម្លេង វៀតណាម បន្តពង្រីកតួនាទីជាសម្ព័ន្ធក្រុមហ៊ុនឃោសនាពហុមធ្យោបាយ។ រីឯអគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានលើកច្បាស់ថា នាពេលខាងមុខ វិទ្យុសម្លេងវៀតណាមនឹងឆ្លៀតយករាល់លក្ខណៈល្អប្រសើរ ដើម្បី អនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារ កិច្ចនយោបាយរបស់ខ្លួន គឺផ្សព្វផ្សាយព័ត៌មាន របស់វិទ្យុទៅកាន់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស៕
Related
More





