VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីវៀតណាម Vu Van Ninh ជួបសន្ទនាជាមួយគណៈប្រតិភូអ្នកមានគុណូបការៈចំពោះបដិវត្តន៍ខេត្ត Ca Mau
15/06/2012 08:04
នារសៀលថ្ងៃទី ១៤ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម Vu Van Ninh បាន ទទួលជួបសន្ទនាជាមួយគណៈប្រតិភូអ្នកមាន គុណូបការៈចំពោះបដិវត្តន៍ខេត្ត Ca Mau ភាគខាងត្បូងវៀតណាម
ឧបនាយករដ្ឋមន្ត្រីវៀតណាម Vu Van Ninh ជួបសន្ទនាជាមួយគណៈប្រតិភូអ្នកមានគុណូបការៈចំពោះបដិវត្តន៍ខេត្ត Ca Mau
នារសៀលថ្ងៃទី ១៤ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម Vu Van Ninh បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូអ្នកមានគុណូបការៈចំពោះ បដិវត្តន៍ខេត្ត Ca Mau ភាគខាងត្បូងវៀតណាម។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានអះអាងថា៖ បក្ស រដ្ឋជានិច្ចកាលចងចាំគុណបំណាច់នៃបណ្ដាយុទ្ធជន ពលីយុទ្ធជនពិការ អតីតយុទ្ធជន គ្រួសារមានគុណូបការៈចំពោះបដិវត្តន៍ នៅខេត្ត   Ca Mau ក្នុងបុព្វហេតុតស៊ូ ដណ្ដើមឯករជសេរីភាពនៃមាតុប្រទេស។ បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់លើកកំពស់ជីវភាពខាងសម្ភារៈនិងស្មាររីរបស់គ្រួសារ គោលនយោបាយ អ្នកមានគុណូបការៈចំពោះបដិវត្តន៍ក្នុងទូទាំងប្រទេស និយាយរួម និងនៅខេត្ត Ca Mau និយាយដោយឡែក។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បាន ស្នើបក្សភាគ រដ្ឋអំណាចខេត្ត Ca Mau ត្រូវជំរុញបណ្ដាសកម្មភាពសង្គម តបស្នង សងគុណ តទៅទៀត ដើម្បីការងារថែទាំអ្នកមានគុណូបការៈចំពោះបដិវត្តឲ្យកាន់ តែល្អ ថែម ទៀត៕