ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបធ្វើការជាមួយគណៈកម្មាធិការគ្រប់គ្រងប្រាង្គដំកល់សពលោកប្រធានហូជីមិញ
06/03/2014 07:44
(VOVworld) – នាព្រឹកថ្ងៃទី ៥ មិនា ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានជួបធ្វើការ ជាមួយគណៈកម្មាធិការគ្រប់គ្រងប្រាង្គដំកល់សពលោក ប្រធានហូជីមិញដើម្បីរួមមតិអំពីការដាក់អនុវត្តបណ្ដា សណង់គមនាគមន៍ និងសំណង់ធានាសន្តិសុខក្នុងមណ្ឌលនេះ។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយគណៈកម្មាធិការគ្រប់គ្រងប្រាង្គដំកល់សព លោកប្រធានហូជីមិញ (Image: VOV) (VOVworld) – នាព្រឹកថ្ងៃទី ៥ មិនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយគណៈកម្មាធិការគ្រប់គ្រងប្រាង្គ ដំកល់សពលោកប្រធានហូជីមិញដើម្បីរួមមតិអំពីការដាក់អនុវត្តបណ្ដា សណង់គមនាគមន៍និងសំណង់ធានាសន្តិសុខក្នុងមណ្ឌលនេះ។ ឧបនាយក រដ្ឋមន្ត្រីបានអះអាងថា៖ ការបើកទូលាយវិថីមួយចំនួន ការជួសជលនិង បង្កើនរបងសន្តិសុខជុំវិញមណ្ឌលប្រាង្គម្កល់សពលោកប្រធានហូជីមិញ គឺការចាំបាច់។ ដើម្បីម្ចាស់ការក្នុងការធានាសន្តិសុខសុវត្ថិភាពសំរាប់ មណ្ឌលពោលខាងលើ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើឲ្យ គណៈកម្មាធិការគ្រប់គ្រងប្រាង្គដំកល់សពបង្ហើយរាល់វិធានការសហការ ជាមួយកំលាំងនគរបាលកងទ័ព។ល។ ទន្ទឹមនឹង នោះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៀតថា៖ នាឆ្នាំ ២០១៥ ទីលាន Ba Dinh នឹងជាទីកន្លែង រៀបចំការដង្ហែក្បួន។ ដោយហេតុនេះ គណៈកម្មាធិការគ្រប់គ្រងប្រាង្គដំកល់ សពលោកប្រធានហូជីមិញនិងបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធត្រូវមានទិសដៅ ស្រាវជ្រាវជាក់ស្តែងជំរុញកិច្ចសហប្រតិបត្តិការការស្រាវជា្រវវិទ្យាសាស្ត្រ សុខាភិបាលដើម្បីអនុវត្តល្អភារកិច្ចដែលត្រូវបានប្រគល់៕
Related
More




