ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយសមភាគីកម្ពុជា
30/04/2015 09:22
(VOV)_ក្នុងសភាពការណ៍ នៅក្នុងតំបន់និងអន្តរជាតិ នាសព្វថ្ងៃ វៀតណាមនិងកម្ពុជា ត្រូវបង្កើនថែមទៀតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយសមភាគីកម្ពុជា (VOV)_ក្នុងសភាពការណ៍ នៅក្នុងតំបន់និងអន្តរជាតិ នាសព្វថ្ងៃ វៀតណាមនិង កម្ពុជា ត្រូវបង្កើនថែមទៀតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយ ឧបត្ថម្ភគ្នាទៅវិញទៅមក បំពេញគោលបំណងរបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរ ជាតិ។ នេះគឺជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និង ឧបនាយករដ្ឋមន្ត្រីកម្ពុជាលោកស្រីម៉ែនសំអន។ដែលមកចូលរួមពិធីរំលឹក ខួបអនុស្សាវរីយ៍ លើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសវៀតណាម នារសៀលថ្ងៃទី២៩មេសា នៅទីក្រុងហូជីមិញ។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុកថា៖កម្ពុជានិងវៀតណាមមានប្រពៃណីជួយឧបត្ថម្ភ គ្នាទៅវិញទៅមក។ ក្នុងការតស៊ូ ដណ្ដើមឯករាជ្យ សេរីភាព និងឯកភាពប្រទេសជាតិ របស់ខ្លួន ប្រជាជនវៀតណាម ជានិច្ចកាលទទួលបានការជួយឧបត្ថម្ភពីមិត្តភក្តិអន្តរ ជាតិ ដែលក្នុងនោះមានប្រជាជនកម្ពុជាផង។លោកស្រីម៉ែនសំអន បានថ្លែងអំណរ គុណចំពោះការជួយឧបត្ថមភដ៏ធំធេង របស់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម យុទ្ធ ជនស្ម័គ្រចិត្តវៀតណាម ក្នុងការតស៊ូដណ្ដើមឯករាជ្យ ជាពិសេសគឺជួយប្រជាជនកម្ពុ ជារួចផុតពីគ្រោះប្រល័យពូជសាសន៍៕
Related




