VOV WorldVOV World
ឧបនាយករដ្ឋម្ត្រីវៀតណាម Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយគណៈប្រតិភូព្រះសង្ឃពុទ្ធសាសនាកម្ពុជា
12/07/2012 08:28
នារសៀលថ្ងៃទី ១១ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋម្ត្រីវៀតណាម Nguyen Xuan Phuc បាន ទទួលជួបសន្ទនាជាមួយគណៈប្រតិភូព្រះសង្ឃ ពុទ្ធសាសនាកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេពវងនិងជាសម្តេចព្រះសង្ឃរាជនៃគណៈមហានិកាយដែលកំពុង មានដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម ។
ឧបនាយករដ្ឋម្ត្រីវៀតណាម Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយគណៈប្រតិភូព្រះសង្ឃពុទ្ធសាសនាកម្ពុជា
នារសៀលថ្ងៃទី ១១ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋម្ត្រីវៀតណាម Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូព្រះសង្ឃ ពុទ្ធសាសនា កម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេពវង និងជាសម្តេចព្រះសង្ឃរាជ នៃគណៈមហានិកាយដែលកំពុងមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម ។ ក្នុងជំនួបសន្ទនា ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកច្បាស់ថា៖ វៀតណាម គោរពសេរីភាពខាងជំនឿសាសនា របស់ប្រជាជនព្រមទាំងពង្រីកបណ្ដាតំលៃយ៉ាងសកម្ម ខាងសិលធម៌និងវប្បធម៌របស់ជំនឿសាសនា ចាត់ទុកជំនឿសាសនាគឺជាតំរូវការខាង ស្មារតីរបស់ប្រជាជន និងប្រជាជនកាន់សាសនាគឺជាផ្នែកមួយរបស់ផែនមហាសាមគ្គី ប្រជាជាតិ។ ឧបនាយករដ្ឋមន្ត្រីបានស្នើថា៖ ក្នុងរយៈពេលខាងមុខ វៀតណាមនិងកម្ពុជា ត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសាសនា សំដៅរួមចំណែកសកម្ម ចូលក្នុង ការពង្រឹងនិងបង្កើនទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែមទៀត៕ ឧបនាយករដ្ឋម្ត្រីវៀតណាម Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូព្រះសង្ឃ ពុទ្ធសាសនាកម្ពុជា (Image: Internet)