VOV WorldVOV World
វេទិកាទ្វីបអាស៊ី Boao៖បណ្ដាខឿនសេដ្ឋកិច្ចទើបលេចចេញត្រូវប្រឈមមុខនឹងកម្លាំងសម្ពាធកាត់បន្ថយកំណើន
10/04/2014 07:01
​ (VOV)_នាថ្ងៃទី ១០ មេសា វេទិកាទ្វីបអាស៊ី Boao ២០១៤ ត្រូវបានបើក ​ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីចិន លោក Li keqiang និងថ្នាក់​ដឹក​នាំរដ្ឋាភិបាលនៃប្រទេសចំនួន១០លើទូទាំងពិភពលោក។
វេទិកាទ្វីបអាស៊ី Boao៖បណ្ដាខឿនសេដ្ឋកិច្ចទើបលេចចេញត្រូវប្រឈមមុខនឹងកម្លាំងសម្ពាធកាត់បន្ថយកំណើន
វេទិកាទ្វីបអាស៊ី Boao (VOV) ​  (VOV)_នាថ្ងៃទី ១០ មេសា វេទិកាទ្វីបអាស៊ី Boao ២០១៤ ត្រូវបានបើក ​ដោយ មានការចូលរួមរបស់នាយករដ្ឋមន្ត្រីចិន លោក Li keqiang និងថ្នាក់​ដឹក​នាំរដ្ឋាភិ បាល នៃប្រទេសចំនួន១០លើទូទាំងពិភពលោក។ ​ឧបនាយក​រដ្ឋមន្ត្រីវៀតណាម  លោក Vu Duc Dam បានអញ្ជើញចូលរួម​និងមាន​បទថ្លែងមតិនៅពិធីបើក​។           មុននោះ ក្នុងក្របខ័ណ្ឌវេទិកានៅខេត្ត Hainan (ចិន) នាថ្ងៃទី៩ ​មេសា ​បាន ប្រព្រឹត្តទៅ  ជំនួបពិភាក្សាចំនួន១០ស្ដីពីសភាពការណ៍ហិរញ្ញវត្ថុ ​សេដ្ឋ​កិច្ច​និងរូបីយ ប័ណ្ណនៅទ្វីបអាស៊ី។ ក្នុងរបាយការណ៍ស្ដីពីយថាទស្សន៍​អភិវឌ្ឍន៍របស់ខឿនសេដ្ឋ កិច្ចទើបនឹងលេចចេញនានា ឆ្នាំ ២០១៤ បានវាយតំលៃថា៖បណ្ដាខឿនសេដ្ឋកិច្ច ទើបលេចចេញ  មិនគ្រាន់តែត្រូវប្រឈមមុខនឹងនិន្នការកាត់បន្ថយកំណើនប៉ុណ្ណោះ ទេ  ថែមទាំងមានបណ្ដាសញ្ញាអសកម្មទៀតផង។            តាមលោក ​Zhou Wenzhong​​ អគ្គលេខាធិការ​ ​វេទិកាទ្វីប​អាស៊ី​ Boao​ចាត់ទុក ថា៖ ​ក្នុងសភាពការណ៍ខឿនសេដ្ឋកិច្ចទើបលេចចេញនានា​កំពុង​ជួបការលំបាក ជាច្រើន  ការរៀបចំវេទិកាទ្វីបអាស៊ី Boao ឆ្នាំនេះនឹង​ដើរតួនាទីដ៏សែនសំខាន់ ក្នុង ការពង្រីកបញ្ញារបស់អ្នកនយោបាយនានា ​ថ្នាក់ដឹកនាំអង្គភាពអាជីវកម្ម និងមជ្ឈ ដ្ឋានអ្នក ប្រាជ្ញ ក្នុងដំណើការជំរុញ​ខឿនសេដ្ឋកិច្ចតំបន់អភិវឌ្ឍន៍ចីរភាពនិងស្ថិរភាព៕

More