VOV WorldVOV World
វេទិកាជាន់ខ្ពស់ស្ដីអំពីបណ្ដាជំងឺមិនឆ្លងនៅវៀតណាម
13/09/2016 09:50
(VOV)_ថ្លែងមតិនៅក្នុងវេទិកាជាន់ខ្ពស់ស្ដីអំពីបណ្ដាជំងឺមិនឆ្លង និងការ​អភិវឌ្ឍន៍ចីរភាពនៅវៀតណាម ត្រូវបានរៀបចំឡើង នាថ្ងៃទី១២ កញ្ញា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long
វេទិកាជាន់ខ្ពស់ស្ដីអំពីបណ្ដាជំងឺមិនឆ្លងនៅវៀតណាម
វេទិកាជាន់ខ្ពស់ស្ដីអំពីបណ្ដាជំងឺមិនឆ្លងនៅវៀតណាម (VOV)_ថ្លែងមតិនៅក្នុងវេទិកាជាន់ខ្ពស់ស្ដីអំពីបណ្ដាជំងឺមិនឆ្លង និងការ​អភិ វឌ្ឍន៍ចីរភាពនៅវៀតណាម ត្រូវបានរៀបចំឡើង នាថ្ងៃទី១២ កញ្ញា នៅទីក្រុងហាណូយ  អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានអោយដឹង ថា៖ វៀតណាមកំពុងប្រឈមមុខនឹងអម្រែកធ្ងន់ធ្ងរពីធំងឺ​មិនឆ្លងនានាដូចជា៖ជំងឺ បេះដូង មហារីក ទឹកនោមផ្អែម។ លោកស្រី ​PratibaMehta អ្នកសម្របសម្រួល អង្គការ សហប្រជាជាតិប្រចាំនៅវៀតណាម ​បានវាយតំលៃថា៖ វៀតណាមដណ្ដើមបានសមិទ្ធិ ផលជាច្រើន ក្នុងការអនុវត្ត​គោលដៅអភិវឌ្ឍន៍​សហស្សវត្សរ៍។ប៉ុន្តែ វៀតណាមក៏ត្រូវប្រ ឈមមុខនឹង​អម្រែកពីជំងឺមិនឆ្លងនានា។ដើម្បីដោះស្រាយបញ្ហានេះ វៀតណាមត្រូវ មានការ​ចូលរួមសហការពីគ្រប់ស្ថាប័ន និងមានផែនការបង្ការប្រឆាំងប្រកបដោយ ប្រសិទ្ធិភាព។ នៅទីនេះ អង្គសន្និសីទបានពិភាក្សាអំពីខ្លឹមសារជាច្រើនដូចជា៖ អម្រែ ក​សកលនៃជំងឺមិនឆ្លង និងប្រតិកម្មរបស់អង្គការសហប្រជាជាតិ អម្រែករបស់ជំងឺ​ មិនឆ្លងនិងប្រតិកម្មរបស់វៀតណាម និងបណ្ដាជំងឺមិនឆ្លង និងវ័យចំណាស់៕

More