VOV WorldVOV World
វេទិការ“ការកសាងបរិយាកាសវិនិយោគសំដៅអភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់”
24/07/2012 05:55
នារសៀលថ្ងៃទី ២៣ កក្កដា នៅរដ្ឋធានី វ៉ាស៊ីនតោន អាមេរិក ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកគួប ផ្សំជាមួយគណៈប្រតិភូការងារខេត្ត Vinh Phuc (ភាគ ខាងជើងវៀតណាម)បានរៀបចំវេទិការ“ការកសាង បរិយាកាសវិនិយោគសំដៅអភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់”។
វេទិការ“ការកសាងបរិយាកាសវិនិយោគសំដៅអភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់”
តានអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិក Minh Hien ឲ្យដឹងថា៖ នា រសៀលថ្ងៃទី ២៣ កក្កដា នៅរដ្ឋធានី វ៉ាស៊ីនតោន អាមេរិក ស្ថានទូតវៀតណាម ប្រចាំនៅ អាមេរិកគួបផ្សំជាមួយគណៈប្រតិភូការងារខេត្ត Vinh Phuc (ភាគខាងជើងវៀតណាម)បាន រៀបចំវេទិការ “ការកសាងបរិយាកាសវិនិយោគសំដៅអភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់”។វេទិការ បានទាក់ទាញការចូលរួមជាច្រើនរបស់បណ្ដាអង្គភាពអាជីវកម្មអាមេរិកបណ្ដាអ្នកពិគ្រោះ យោលបល់ បញ្ញាជន និងអង្គភាពអាជីវកម្មអាណិកជនវៀតណាម។ នៅវេទិការនេះ   លេខាបក្សខេត្ត Vinh Phuc លោក  Pham Van Vong បានឧទ្ទេសនាមអំពីសក្តានុភាព ឧត្តមភាព និងបរិយាកាសវិនិយោគរបស់ ខេត្ត។ ការផ្តើមគំនិតរបស់ខេត្ត Vinh Phuc គឺជា ប្រមូលផ្តុំទៅលើការទាំក់ទាញបណ្ដា វិនិយោកិនក្នុងនិងក្រៅប្រទេស។ លេខា បក្សខេត្ត លោក Pham Van Vong បានឲ្យដឹងថា៖ “មិនទាន់មានអង្គភាពអាជីវកម្មអាមេរិកណាមួយវិនិយោគចូលខេត្ត Vinh Phuc ទេ ដូច្នេះ ខ្ញុំឃើញថា៖ នេះគឺជាសក្ដានុភាពមូយក្នុងចំណោមសក្ដានុភាពដ៏ធំធេង ដែលខេត្ត Vinh Phuc ត្រូវយកចិត្តទុកដាក់ ដើម្បីទាក់ទាញវិនិយោកិនអាមេរិកនានាវិនិយោគចូល វៀតណាម។គោលដៅនៃដំណើរទស្សនកិច្ចនៅអាមេរិកលើកនេះគឺពន្លឿនការវិនិយោគ ជាពិសេសលើវិស័យបច្ចេកវិទ្យាខ្ពស់។” បណ្ដាអង្គភាពអាជីវកម្មអាមេរិកចូលរួមក្នុងវេទិការនេះដែលបានសម្តែងនូវការយកចិត្ត ទុកដាក់ដ៏ធំចំពោះការវិនិយោគចូលខេត្ត Vinh Phuc៕ វេទិការ “ការកសាងបរិយាកាសវិនិយោគសំដៅ អភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់”។ (Image: Internet)