VOV WorldVOV World
វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចវាលទំនាបទន្លេ Cuu Long-Soc Trang បានប្រព្រឹត្តទៅនាចុងឆ្នាំ២០១៤
07/03/2014 11:34
Vovworld-វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចវាលទំនាបទន្លេ Cuu Long-Soc Trang នឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០១៤នេះ។
វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចវាលទំនាបទន្លេ Cuu Long-Soc Trang បានប្រព្រឹត្តទៅនាចុងឆ្នាំ២០១៤
លោក Nguyen Phong Quang អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការទទួលបន្ទុកណាមបូខាងលិច (canthotv.vn)         Vovworld-វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចវាលទំនាបទន្លេ Cuu Long-Soc Trang នឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០១៤នេះ។ ព័ត៌មាននេះត្រូវបានលោក Nguyen Phong Quang អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការទទួលបន្ទុកណាមបូខាងលិច​អះអាងនាថ្ងៃទី៦មិនា។ វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចវាលទំនាបទន្លេ Cuu Long-Soc Trang លើកទី៨(ដែលហៅកាត់ថា MDEC-Soc Trang ឆ្នាំ២០១៤) ទទួល រៀបចំដោយ​ខេត្ត Soc Trang គ្រោងនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកាឆ្នាំ​២០១៤ដោយ ប្រធានបទ រៀបចំរចនាសម្ព័ន្ធខឿនកសិកម្មឡើងវិញផ្សាភ្ជាប់នឹង​ការកសាង ជនបទថ្មីនៅដំបន់វាលទំនាបទន្លេ Cuu Long។ គោលដៅនៃវេទិការលើក​នេះ​គឺសំដៅជំរុញផ្សព្វផ្សាយរូបភាពនិងសក្ដានុភាពឧត្តមភាពរបស់ដំបន់ បង្កើន កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច កសាងកម្មវិធីសហប្រតិបត្តិការរវាងបណ្ដាខេត្ត ក្រុងក្នុង​ដំបន់​​ជាមួយខេត្តក្រុងក្នុងទូទាំងប្រទេស។ នេះជាលើកទី៨ហើយដែល MDEC ត្រូវបាន​រៀបចំ​ឡើងតាំងពីឆ្នាំ២០០៧មក៕

More