VOV WorldVOV World
វេទិការស្តីពីឱធ្វើកាសពាណិជ្ជកម្មនិងវិនិយោគសំរាប់វៀតណាមនិងអូស្ត្រាលីក្នុង TPP
02/02/2016 09:15
(VOVworld) – នាថ្ងៃទី ២ កុម្ភៈ នៅទីក្រុង Sydney វេទិការសហប្រតិបត្តិការ ឧស្សាហពាណិជ្ជកម្មរវាង វៀតណាមនិងអូស្ត្រាលីបានប្រព្រឹត្តទៅដោយប្រធាន បទ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមកហាសមុទ្រ ប៉ាស៊ីហ្វិក (TPP) - បណ្ដា ឱកាសពន្លឿនពាណិជ្ជកម្ម និងវិនិយោគសំរាប់ក្រុមហ៊ុនវៀតណាមនិងអូស្ត្រាលី»។
វេទិការស្តីពីឱធ្វើកាសពាណិជ្ជកម្មនិងវិនិយោគសំរាប់វៀតណាមនិងអូស្ត្រាលីក្នុង TPP
វេទិការស្តីពីឱធ្វើកាសពាណិជ្ជកម្មនិងវិនិយោគសំរាប់វៀតណាមនិងអូស្ត្រាលីក្នុង TPP (Image: VNA) (VOVworld) – នាថ្ងៃទី ២ កុម្ភៈ នៅទីក្រុង Sydney វេទិការសហប្រតិបត្តិការ ឧស្សាហពាណិជ្ជកម្មរវាងវៀតណាមនិងអូស្ត្រាលីបានប្រព្រឹត្តទៅដោយប្រធាន  បទ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមកហាសមុទ្រប៉ាស៊ីហ្វិក  (TPP) - បណ្ដា ឱកាសពន្លឿនពាណិជ្ជកម្មនិងវិនិយោគសំរាប់ក្រុមហ៊ុនវៀតណាម និងអូស្ត្រាលី»។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម វៀតណាម លោក Vu Huy Hoang បានចាត់ទុកថា៖ TPP ដើរតួនាទីស៏សែន សំខាន់ក្នុងក្របខ័ណ្ឌទំនាក់ ទំនងពាណិជ្ជកម្មរវាងអូស្ត្រាលីនិងវៀតណាម  ដោយសារ TPP នឹងបំពេញបន្ថែម សំរាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្រ្តាលី-នូវែលហ្សេឡង់ (AANZFTA) ដែលកំពុងត្រូវបានអនុវត្ត ជួយបើកទូលាយទីផ្សារសំរាប់មុខទំនិញ របស់វៀតណាមថែមទៀត។ លោក Vu Huy Hoang ជឿជាក់ថា៖  TPP ដែលនឹង ចូលជាធរមាននាពេល ខាងមុខនឹងបើកចេញឱកាសថ្មីសំរាប់ក្រុមហ៊ុននៅ ប្រទេសទាំងពីរជា ពិសេសលើវិស័យឧស្សាហកម្មរុករកផលរ៉ែ ប្រេងឧស្ម័ន្ធ ជាដើម៕ 

More