Venezuela បណ្តេញកម្មាភិបាលការទូតរបស់ Panama ប្រចាំនៅរដ្ឋធានី Caracas
07/03/2014 11:32
(VOVworld) – នាថ្ងៃទី ៦ មិនា ក្រសួងការបរទេស Venezuela បានចេញសេចក្តីប្រកាសអំពីការបណ្តេញឯកអគ្គរដ្ឋទូតរួម ជាមួយកម្មាភិបាលការទូតចំនួន ៣ រូប? របស់ Panama ប្រចាំ នៅរដ្ឋធានី Caracas។

ប្រធានាធិបតី Venezuela លោក Nicolas Maduro (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៦ មិនា ក្រសួងការបរទេស Venezuela បានចេញសេចក្តីប្រកាសអំពីការបណ្តេញឯកអគ្គរដ្ឋទូតរួមជាមួយកម្មាភិបាលការទូតចំនួន ៣ រូប? របស់ Panama ប្រចាំនៅរដ្ឋធានី Caracas។ កាយវិការពោលខាងលើត្រូវបាន នាំចេញបន្ទាប់ពី ១ ថ្ងៃ រដ្ឋអំណាចរបស់ប្រធានាធិបតី Venezuela លោក Nicolas Maduro សម្រេចកាត់ផ្តាចទំនាក់ទំនងខាងនយោបាយនិងការទូត ក៏ដូចជា ផ្អាក់ រាល់ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយ Panama។ រដ្ឋាភិបាល Venezuela បានលើកច្បាស់ថា៖ កម្មាភិបាលការទូតចំនួន ៤ រូបពោលខាងលើបានមាន សន្ទរៈកថានិងសកម្មភាពដែលជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស នេះ។ ប្រតិកម្មចំពោះកាយវិការនេះ អនុរដ្ឋមន្ត្រីការបរទេស Panama លោកស្រី Mayra Arosemena បានទទួលស្គាល់ព័ត៌មានពោលខាងលើហើយអះអាងថា៖ រដ្ឋាភិបាល Panama សង្ឃឹមរក្សាទំនាក់ទំនងល្អប្រសើជាមួយ Venezuela ដោយ មិនអើពើដល់ភាពតានតឹងការទូតនាបច្ចុប្បន្នរវាងប្រទេសទាំង ២៕
Related




