វេណេហ្ស៊ុយអេឡានិងកូឡុំប៊ីបើកច្រកទ្វារព្រំដែនឡើងវិញ
21/12/2016 07:28
(VOVworld) - នាថ្ងៃទី២០ ធ្នូ វេណេហ្ស៊ុយអេឡានិង កូឡុំប៊ីបានបើកច្រកទ្វារដើរថ្មើជើងនៅព្រំដែនរវាង ប្រទេសទាំងពីរឡើងវិញ ពោលគឺ៨ថ្ងៃក្រោយពី ប្រធានាធិបតីវេណេហ្ស៊ុយអេឡាប្រកាសបិទច្រកទ្វារ ព្រំដែននេះជាមួយកូឡុំប៊ីនិងប្រេស៊ីល សំដៅទប់ទល់នឹងក្រុមបទល្មើសមកពីប្រទេសជិតខាងនានា។

ប្រជាជនវេណេហ្ស៊ុយអេឡាទៅកាន់ Norte de Santander របស់កូឡុំប៊ីទិញទំនិញក្រោយពីប្រទេសទាំងពីរបើកច្រកទ្វារព្រំដែនឡើងវិញ (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២០ ធ្នូ វេណេហ្ស៊ុយអេឡានិងកូឡុំប៊ីបានបើកច្រកទ្វារដើរ ថ្មើជើងនៅព្រំដែនរវាងប្រទេសទាំងពីរឡើងវិញ ពោលគឺ៨ថ្ងៃក្រោយពី ប្រធានាធិបតី វេណេហ្ស៊ុយអេឡាប្រកាសបិទច្រកទ្វារព្រំដែននេះជាមួយកូឡុំប៊ី និងប្រេស៊ីលសំដៅ ទប់ទល់នឹងក្រុមបទល្មើសមកពីប្រទេសជិតខាងនានា។នៅ លើទំព័រ Twitter របស់ ខ្លួន រដ្ឋមន្រ្តីក្រសួងសារព័ត៌មាននិងផ្សព្វផ្សាយវេណេ ហ្ស៊ុយអេឡាលោក Enesto Villegas ឲ្យដឹងថា បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីលោក Maduro និងសមភាគីកូឡុំប៊ីលោក Juan Manuel Santos នោះ ភាគីទាំងពីរបានឯកភាពបើក ច្រកទ្វារព្រំដែនជាបណ្ដើរៗក្រោមការ ឃ្លាំមើលយ៉ាងហ្មត់ចត់របស់កងកម្លាំង សន្តិសុខ៕
Related




