វគ្គប្រកួតជម្រុះពានរង្វាន់ជើងឯកជាតិ Futsal HD Bank Cup ២០១៧
18/03/2017 07:46
(VOVworld)-នារសៀលថ្ងៃទី១៧មិនា នៅបុរីកីឡាយោធភូមិភាគយោធាទី៥ នៃទីក្រុង Da Nang បានប្រព្រឹត្តទៅវគ្គប្រកួតជម្រុះពានរង្វាន់ជើងឯកជាតិ Futsal HD Bank Cup ២០១៧។

(VOVworld)-នារសៀលថ្ងៃទី១៧មិនា នៅបុរីកីឡាយោធភូមិភាគយោធាទី៥ នៃទី ក្រុង Da Nang បានប្រព្រឹត្តទៅវគ្គប្រកួតជម្រុះពានរង្វាន់ជើងឯកជាតិ Futsal HD Bank Cup ២០១៧។នេះជាលើកដំបូងដែលវិទ្យុសម្លេងវៀតណាមរួមសហការ ជាមួយ សហព័ន្ធ កីឡាបាល់ទាត់វៀតណាមរៀបចំពានរង្វាន់ជើងឯកជាតិ Futsal ឧបត្ថម្ភដោយ ធនាគារ HD Bank។ បន្ទាប់ពីកម្មវិធីសិល្បៈ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky និងអនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាបាល់ទាត់វៀតណាម លោក Tran Quoc Tuan បានប្រគល់អាងស៊ីនសញ្ញាអនុស្សាវរីយ៍សម្រាប់គណៈចាត់តាំងពាន រង្វាន់នេះផងដែរ។ អញ្ជើញថ្លែងមតិក្នុងពិធីបើក លោក Tran Quoc Tuan បានឲ្យ ដឹងថា៖ “ពានរង្វាន់ឆ្នាំនេះមានការចូលរួមរបស់វិទ្យុសម្លេងវៀតណាមក្នុងការងារត្រៀម រៀបចំនិងជាពិសេសមានការរួមដំណើរបស់អ្នកឧបត្ថម្ភកម្មវិធីគឺធនាគារ HD Bank។ សហ ព័ន្ធបាល់ទាត់ជាតិវៀតណាមជឿជាក់ថា ពានរង្វាន់ Futsal ជើងឯកជាតិ HD Bank ២០១៧នឹងទទួលបានការយកចិត្តទុកដាក់និងការលើកទឹកចិត្តរបស់អ្នក ទស្សនា ជាច្រើនកុះករ”។ វគ្គប្រកួតជម្រុះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី៣១មិនាឆ្នាំ ២០១៧៕
Related




