VOV WorldVOV World
វិទ្យាស្ថានវិទ្យាសាស្ត្រសង្គមវៀតណាមលាតត្រដាងអនុវត្តភារកិច្ចឆ្នាំ២០១៥
26/01/2015 10:43
(VOVworld) - នាព្រឹកថ្ងៃទី២៦ មករា នៅរដ្ឋធានី ហាណូយ វិទ្យាស្ថានវិទ្យាសាស្ត្រសង្គម វៀតណាម បានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ ២០១៤និង លាតត្រដាងអនុវត្តភារកិច្ចសំរាប់ឆ្នាំ ២០១៥
វិទ្យាស្ថានវិទ្យាសាស្ត្រសង្គមវៀតណាមលាតត្រដាងអនុវត្តភារកិច្ចឆ្នាំ២០១៥
សមាជិកអចិន្ត្រៃគណៈលេខាលោក Le Hong Anh ថ្លែងមតិនៅសន្និសីទនេះ (VOVworld) - នាព្រឹកថ្ងៃទី២៦ មករា នៅរដ្ឋធានីហាណូយ វិទ្យាស្ថានវិទ្យាសាស្ត្រ សង្គមវៀតណាម បានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ២០១៤និង លាតត្រដាង អនុវត្តភារកិច្ចសំរាប់ឆ្នាំ២០១៥ ដោយមានការចូលរួមរបស់សមាជិកការិយាល័យ នយោបាយនិងជាសមាជិក អចិន្ត្រៃគណៈលេខាលោក Le Hong Anh និងឧប នាយករដ្ឋមន្រ្តីលោក Vu Duc Dam។ក្នុងឆ្នាំ២០១៤ វិទ្យាស្ថានវិទ្យាសាស្ត្រសង្គម វៀតណាម បានខិតខំ ប្រឹងប្រែងសំរេចបណ្ដាការស្រាវជ្រាវវិទ្យាសាស្ត្រប្រកប ដោយគុណភាពនិង ប្រសិទ្ធភាព។ជាពិសេសគឺ ការសំរាចបូកសរុបបញ្ហាធំចំនួន ៧ ក្នុងភារកិច្ចបូក សរុប៣០ឆ្នាំដំណើរការការផ្លាស់ប្ដូរថ្មី ទទួលបានការវាយតំលៃ ខ្ពស់ពីថ្នាក់ដឹកនាំបក្សនិងរដ្ឋ។ ថ្លែងមតិនៅសន្និសីទនេះ លោក Le Hong Anh បានសំណូមពរវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមវៀតណាម បង្កើនកិច្ចសហប្រតិ បតិ្តការអន្តរជាតិ កសាងឲ្យបានជួរកម្មាភិបាលវិទ្យាសាស្ត្រមានគុណភាពនិង សមត្ថភាពខ្ពស់៕

More