វិទ្យុសម្លេងវៀតណាមរំលឹកខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលធ្វើការតស៊ូប្រយុទ្ធ
19/12/2016 10:21
(VOVworld)-នាព្រឹកថ្ងៃទី១៩ធ្នូ នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបានរៀប ចំពិធីរំលឹកខួបលើកទី៧០នៃវិទ្យុសម្លេងវៀតណាមផ្សាយសេចក្តីអំពាវនាវប្រទេស ជាតិទាំងមូលតស៊ូប្រយុទ្ធរបស់លោកប្រធានហូជីមិញ

អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានរំលឹកឡើងវិញនូវអនុស្សវរីយ៍រយៈពេល៧០ឆ្នាំនៃទិវាប្រទេសជាតិទាំងមូល តស៊ូប្រយុទ្ធហើយក៏ជារយៈពេល៧០ឆ្នាំដែលវិទ្យុសម្លេងវៀតណាមផ្សាយសេចក្តី អំពាវនាវឲ្យប្រទេសជាតិទាំងមូលធ្វើការតស៊ូប្រយុទ្ធរបស់លោកប្រធានហូជីមិញលើ រលកវិទ្យុសម្លេងវៀតណាម. (VOVworld)-នាព្រឹកថ្ងៃទី១៩ធ្នូ នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបានរៀប ចំពិធីរំលឹកខួបលើកទី៧០នៃវិទ្យុសម្លេងវៀតណាមផ្សាយសេចក្តីអំពាវនាវប្រទេស ជាតិទាំងមូលតស៊ូប្រយុទ្ធរបស់លោកប្រធានហូជីមិញ (ថ្ងៃទី១៩ធ្នូឆ្នាំ១៩៤៦-ថ្ងៃទី១៩ ធ្នូឆ្នាំ២០១៦)។នៅក្នុងពិធីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានរំលឹកឡើងវិញនូវអនុស្សវរីយ៍រយៈពេល៧០ឆ្នាំនៃទិវាប្រទេសជាតិទាំងមូល តស៊ូប្រយុទ្ធហើយក៏ជារយៈពេល៧០ឆ្នាំដែលវិទ្យុសម្លេងវៀតណាមផ្សាយសេចក្តី អំពាវនាវឲ្យប្រទេសជាតិទាំងមូលធ្វើការតស៊ូប្រយុទ្ធរបស់លោកប្រធានហូជីមិញលើ រលកវិទ្យុសម្លេងវៀតណាមផងដែរ។ លោក Nguyen The Ky បានសង្កត់ធ្ងន់ថា៖ “លោកប្រធានហូជីមិញជាអ្នកណែនាំឲ្យបង្កើតវិទ្យុសម្លេងវៀតណាម។ ក្នុង ប៉ុន្មានថ្ងៃដំបូងនៃរដ្ឋវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋក្មេងខ្ចីនោះ លោកប្រ ធានហូជីមិញបានអញ្ជើញថ្លែងមតិនិងសំណេះសំណាល ជាមួយប្រជាជននិងយទ្ធ ជនជាច្រើនលើក ស្តីអំពីគោលនយោបាយរបស់បក្ស របស់ រដ្ឋាភិបាលតាមរយៈ រលករបស់វិទ្យុសម្លេងវៀតណាមផងដែរ។ លោក បានចាត់ទុក វិទ្យុសម្លេងវៀត ណាមជាឧបករណ៍មានប្រសិទ្ធភាពមួយបម្រើសកម្ម ភាពរបស់បក្សនិងរដ្ឋាភិបាល។ ខណៈពេលដែលប្រទេសជាតិស្ថិតក្នុងគ្រោះថ្នាក់ លោកបានប្រើរលកផ្សាយសម្លេង ដើម្បីផ្សាយបទបញ្ជាប្រយុទ្ធ ដើម្បីអំពាវនាវនិង លើកទឹកចិត្តប្រជាជនគ្រប់រូបធ្វើការ តស៊ូប្រឆាំងអាណានិគមនិយមបារាំងសង្គ្រោះ ប្រទេសជាតិ”៕
Related




