VOV WorldVOV World
Vietnam Airlines ដាក់អោយយន្តហោះ A350-900 ធ្វើអាជីវកម្មជើងហោះហើរអន្តរជាតិ
01/10/2015 09:30
(VOV)_ អគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បាន​ដាក់​ប្រភេទយន្តហោះជំនាន់ថ្មី A350-900 ធ្វើអាជីវកម្មជើងហោះហើរអន្តរជាតិ ដោយមាន​ទី​ចុះចត​ដើមដំបូងគឺទីក្រុងបារីស (បារាំង) នាថ្ងៃទី៣០ កញ្ញា។ ជើងហោះ​ហើរមានស្លាក់លេខ VN 19
Vietnam Airlines ដាក់អោយយន្តហោះ A350-900 ធ្វើអាជីវកម្មជើងហោះហើរអន្តរជាតិ
Vietnam Airlines ដាក់អោយយន្តហោះ A350-900 ធ្វើអាជីវកម្មជើងហោះហើរអន្តរជាតិ (VOV)_ អគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បាន​ដាក់​ ប្រភេទយន្តហោះជំនាន់ថ្មី A350-900 ធ្វើអាជីវកម្មជើងហោះហើរអន្តរជាតិ ដោយ មាន​ទី​ចុះចត​ដើមដំបូងគឺទីក្រុងបារីស (បារាំង) នាថ្ងៃទី៣០ កញ្ញា។ ជើងហោះ​ហើរ មានស្លាក់លេខ VN 19 ចេញដំណើរពីរដ្ឋធានីហាណូយ នឹងចុះចត់​នៅ​ទីក្រុងបារីស នាម៉ោង៧ ថ្ងៃទី១ តុលាឆ្នាំ ២០១៥។ ការបញ្ជូនយន្តហោះជំនាន់ថ្មី A350-900 ធ្វើអាជីវកម្មនៅជើងហោះហើរអន្តរជាតិ រួមជាមួយការផ្តល់សេវាកម្ម​ បទដ្ឋានផ្កាយ៤  នឹងនាំមកនូវសេវាកម្មល្អផង និងនាំមកនូវរូបភាពមួយអំពីក្រុមហ៊ុនអាកាសចរណ៍ វៀតណាមប្រកបដោយសកម្ម ផ្លាស់ប្តូរថ្មីជានិច្ច។ បន្ទាប់ពី​ជើងហោះហើរទៅបារីស នេះ Vietnam Airlines នឹងបន្តបើកជើងហោះហើររវាង​ទីក្រុងហាណូយជាមួយទីក្រុង  Seoul (​កូរ៉េខាងត្បូងទៀតផង)៕