វៀតណាម-ចិនបង្កើនការជួបប្រាស្រ័យជាន់ខ្ពស់រវាងកងទ័ពទាំងពីរ
12/03/2014 08:21
(VOVworld)-ក្នុងពិធីទទួលជួបសន្ទនាជាមួយគណៈ ប្រតិភូចូលរួមកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារ ជាតិព្រំដែនវៀតណាម-ចិន

វៀតណាម-ចិនបង្កើនការជួបប្រាស្រ័យជាន់ខ្ពស់រវាងកងទ័ពទាំងពីរ (រូបថតៈ Nguyen Dan/TTXVN) (VOVworld)-ក្នុងពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូចូលរួមកម្មវិធីជួបប្រា ស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១១មិនានៅទីក្រុង Mong Cai ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម) រដ្ឋមន្រ្តី ក្រសួងការពារប្រទេសវៀតណាមលោក Phung Quang Thanh បានអះ អាងថា៖បក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាមជានិច្ចកាលសម្តែងគោលបំណង និងការប្តេជ្ញា ចិត្តក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពអ្នកជិតខាងល្អប្រសើរ សហប្រតិបត្តិការ លើគ្រប់វិស័យ ប្រកបដោយចីរភាពជាមួយចិន។ រដ្ឋមន្រ្តី Phung Quang Thanh ស្នើរ ថា នាពេលខាងមុខ ភាគីទាំងពីរបន្តបង្កើនការជួបប្រាស្រ័យថ្នាក់ជាន់ខ្ពស់រវាង កងទ័ពក៏ដូចជាបណ្តាកម្លាំងកងទ័ពការពារព្រំដែន កងទ័ពជើងទឹក ប៉ូលីស សមុទ្រជាដើម។ ឧត្តមសេនីយ៍ទោ Xihuan Jianguo អគ្គសេនាធិការរងនៃកងទ័ព រំដោះប្រជាជនចិនបានយល់ព្រមខ្ពស់ចំពោះរាល់សំណើររបស់រដ្ឋមន្រ្តី Phung Quang Thanh និងមានគោលបំណងថា នាពេលខាង មុខ កងទ័ពនៃប្រទេសទាំង ពីរជម្រុញការជួបប្រាស្រ័យ ផ្លាស់ប្តូគណៈប្រតិភូគ្រប់ ជាន់ថ្នាក់ សហប្រតិបត្តិការ លើបណ្តាវិស័យបណ្តុះបណ្តាល និងសហប្រតិបត្តិការលើការងារការពារព្រំដែន ជាដើម៕
Related




