វៀតណាម-ហូឡង់បង្កើនកិច្ចសហប្រតិបតិ្តការយោធា
27/06/2014 08:38
(VOVworld) - ប្រទេសទាំង២ បានឯកភាពថានាពេល ខាងមុខ តូ្រវបង្កើនការផ្លាស់ប្ដូរ កិច្ចសហប្រតិបតិ្តការ កងទ័ពជើងទឹកលើកកំពស់គុណភាពការបណ្ដុះបណ្ដាល កម្មាភិបាល និងចែករំលែកបទពិសោធន៍ក្នុងវិស័យ ជួយសង្គ្រោះជាដើម។

(VOVworld) - នារសៀលថ្ងៃទី២៦ មិថុនា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបសន្ទនា ជាមួយវរសេនីយ៍ឯក Adrianus Maria Pals អនុព័ន្ធយោធាហូឡង់ប្រចាំនៅវៀតណាម ក្នុងឱកាសលោក មកទទួលភារកិច្ចថ្មីនៅវៀតណាម។លោក NguyenChi Vinh បាន វាយតំលៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបតិ្តការយោធាទ្វេភាគីនាពេលកន្លងទៅ។ ប្រទេសទាំង២ បានឯកភាពថានាពេលខាងមុខ តូ្រវបង្កើនការផ្លាស់ប្ដូរកិច្ចសហ ប្រតិបតិ្តការកងទ័ពជើងទឹក លើកកំពស់គុណភាពការបណ្ដុះបណ្ដាលកម្មាភិបាល និងចែករំលែកបទពិសោធន៍ក្នុងវិស័យជួយសង្គ្រោះជាដើម៕
Related




