វៀតណាម-កូរ៉េខាងត្បូងជំរុញកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មវិនិយោគ
20/05/2015 08:44
(VOVworld) - តាមសេចក្ដីអញ្ជើញរបស់រដ្ឋាភិបាលកូរ៉េ ខាងត្បូង ឧបនាយករដ្ឋ មន្រ្តីវៀតណាមលោក Vu Van Ninh បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ កូរ៉េខាងត្បូងចាប់ពីថ្ងៃទី១៨ដល់ទី២០ ឧសភា។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh (ខាងឆ្វេង)និងឧនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ក្រសួងយុទ្ធសាស្ត្រនិងហិរញ្ញវត្ថុលោក Choi Kyoung-hwan (រូបថត៖Thanh Chung - VGP) (VOVworld) - តាមសេចក្ដីអញ្ជើញរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vu Van Ninh បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅកូរ៉េខាង ត្បូងចាប់ពីថ្ងៃទី១៨ដល់ទី២០ ឧសភា។ក្នុងក្របខ័ណ្ឌដំណើរទស្សន កិច្ចលើកនេះ លោក Vu Van Ninh បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាកូរ៉េ ខាងត្បូងលោកChung Ui-hwa ជួបចរចារជាមួយឧនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ក្រសួងយុទ្ធសាស្ត្រនិង ហិរញ្ញវត្ថុលោក Choi Kyung-hwan ព្រមទាំងជួបធ្វើការ ជាមួយថ្នាក់ដឹកនាំក្រសួង ផ្សេងៗមួយចំនួនទៀតព្រមទាំងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុធំៗនៃប្រទេស នេះផងដែរ។នៅក្នុងជំនួបទាំងនេះ លោក Vu Van Ninh និងថ្នាក់ដឹកនាំកូរ៉េខាងត្បូង បានឯកភាពថា បណ្ដាដំណើរទស្សនកិច្ចនិង ជំនួបសន្ទនាដែលប្រព្រឹត្តទៅជា ប្រចាំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង២បានរួមចំណែកអភិវឌ្ឍន៍យ៉ាង ពេញលេញនិងធ្វើឲ្យទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រវៀតណាម- កូរ៉េខាងត្បូងកាន់តែស៊ីជំរៅពី១ថ្ងៃទៅ១ថ្ងៃ។ការដែល កិច្ចព្រមព្រៀង FTA វៀត ណាម-កូរ៉េខាងត្បូងត្រូវបានចុះហត្ថលេខា បានបើកចេញឱកាសធំក្នុងការជំរុញ កិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មវិនិយោគ បង្កលក្ខណៈងាយស្រួលដើម្បីបង្កើន តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់៧០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០៕
Related
More




