វៀតណាម-ឡាវឯកភាពលើផែនការគ្រប់គ្រងព្រំដែនសំរាប់ឆ្នាំ២០១៥
12/02/2015 10:50
(VOVworld) - ចាប់ពីថ្ងៃទី១០ កុម្ភៈ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវបានប្រព្រឹត្តទៅ កិច្ចប្រជុំជាប្រចាំលើកទី ២៤រវាងគណៈប្រតិភូព្រំដែនវៀតណាមនិងគណៈ ប្រតិភូ ព្រំដែនឡាវ។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ (VOVworld) - ចាប់ពីថ្ងៃទី១០ កុម្ភៈ នៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវបានប្រព្រឹត្តទៅ កិច្ចប្រជុំជាប្រចាំលើកទី២៤រវាងគណៈប្រតិភូព្រំដែនវៀតណាមនិងគណៈប្រតិភូ ព្រំដែនឡាវ។ភាគីទាំង២វាយតំលៃស្ថានភាពសហការក្នុងការងារគ្រប់គ្រងព្រំដែន ជាពិសេសគឺការអនុវត្តកិច្ចព្រមព្រៀងស្ដីពីនីតិវិធីព្រំដែនជាតិវៀតណាម-ឡាវ ការ លាតត្រដាងអនុវត្តគំរោងការណ៍កែលំអរប្រព័ន្ធបង្គោលព្រំដែនវៀតណាម- ឡាវ កិច្ចព្រមព្រៀងថ្នាក់រដ្ឋាភិបាលអំពីការដោះស្រាយបញ្ហាជនចំណាកស្រុក ដោយ សេរីនិងរៀបការឥតខាន់ស្លាក្នុងតំបន់ព្រំដែននៃប្រទេសទាំង២ និងកិច្ចសហប្រតិ បតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតំបន់ព្រំដែនវៀតណាម-ឡាវ។ភាគីទាំង២ក៏បាន ឯកភាពលើផែនការ ទិសដៅនិងវិធានការសំដៅអនុវត្តល្អថែមទៀតនូវការងារ គ្រប់គ្រងព្រំដែនក្នុងឆ្នាំ២០១៥នេះ៕
Related




