វៀតណាម-អៀកឡង់ជំរុញទំនាក់ទំនងសហប្រតិបត្តការទ្វេភាគីលើវិស័យជាច្រើន
04/11/2015 07:28
Vovworld-នាព្រឹកថ្ងៃទី៤វិច្ឆិកានៅវិមានប្រធានរដ្ឋ បាន ប្រព្រឹត្តទៅពិធីទទួលជាផ្លូវការប្រធានាធិបតីសាធារណៈ រដ្ឋអៀកឡង់

វៀតណាម-អៀកឡង់ជំរុញទំនាក់ទំនងសហប្រតិបត្តការទ្វេភាគីលើវិស័យជាច្រើន (VNP) Vovworld-នាព្រឹកថ្ងៃទី៤វិច្ឆិកានៅវិមានប្រធានរដ្ឋ បានប្រព្រឹត្តទៅពិធីទទួល ជាផ្លូវការប្រធានាធិបតីសាធារណៈរដ្ឋអៀកឡង់លោក Olafur Ragnar និងលោក ជំទាវមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៣ដល់៦វិច្ឆិកាតាម សេចក្តីអញ្ចើញរបស់ប្រធានរដ្ឋលោក Truong Tan Sang។ នៅការចរចារបន្ទាប់ពីពិធី ទទួល ថ្នាក់ដឹកនាំទាំងពីររូបបានពិភាគ្សាអំពីដំណោះស្រាយសំដៅជំរុញទំនាក់ទំនង ទ្វេភាគីអាជីវកម្មប្រៀបខ្លាំងនិងសក្ដានុភាពសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកវិទ្យាអប់រំបង្កលក្ខណៈសំរាប់អង្គភាពអាជីវកម្មនៃភាគីទាំងពីរ ស្វែងយល់និងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគជំរុញបញ្ចប់ការ ចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងប្លុកពាណិជ្ជកម្មសេរី ទ្វីបអឺរ៉ុប (EFTA)។ នេះជាដំណើរទស្សនកិច្ចនៅវៀតណាមជាលើកដំបូងហើយរបស់លោក Olafur Ragnar លើឋានៈប្រធានាធិបតីសាធារណៈរដ្ឋអៀកឡង់។ ដំណើរទស្សនកិច្ចជា ព្រឹត្តិការណ៍នយោបាយសំខាន់កត់សម្គាល់របត់ថ្មីក្នុងទំនាក់ទំនងទ្វេភាគីនិងអះអាង ការប្តេជ្ញារបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរធ្វើឲ្យស៊ីជម្រៅទំនាក់ទំនង វៀតណាម-អៀកឡង់៕
Related
More




